SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Monday, August 17, 2015

Water Festival

Water Festival

The Water Festival, a spectacle to behold, is probably the most exorbitant festival held each year in November. It is usually celebrated for three days, i.e. the 14th and 15th of the waxing moon and the 1st of the waning moon of the month of Kadek. The 15th of the waxing moon is the last full moon day.

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days, usually from the end of September into October, this festival is dedicated to blessing the spirits of the dead and is one of the most culturally significant in Cambodia.  The exact date defers year to year as determined by the lunar calendar.  Each household visits their temple of choice and offers food to the monks.

Royal Ploughing Ceremony

Royal Ploughing Ceremony

The Royal Ploughing Ceremony, or 'Bon Chroat Preah Nongkoal' in the Khmer language, is solemnly celebrated at the beginning of the sowing and planting season. Every year in May, this cultural ceremony takes place at the park in front of the National Museum (next to the Royal Palace). Cambodia has deep connection with earth and farming. There is a

Khmer New Year

Khmer New Year

The Khmer New Year, or 'Bon Chol Chhnam Thmei' in the Khmer language, is commonly celebrated on 13th April each year although sometimes the holiday may fall on the 14th April in keeping with the Cambodian lunar calendar. This marks the end of the harvest season when farmers enjoy the fruits of their labor and relax before the start of the rainy season. The New Year holidays last for three days

Tuesday, August 11, 2015

ក្រសួង​​ទេសចរណ៍ ​​បញ្ចុះ​​​ថ្នាក់​​​អាជ្ញាប័ណ្ណ​​​សណ្ឋាគា​​រ​ចំនួន​​​២​​ ក្រោយ​​​កើត​​​ឧបទ្ទវហេតុ​​​លង់​​​ទឹក​​​ស្លាប់​​​

media


អនុលោម​តាម​មាត្រា​៤៤​នៃ​ច្បាប់​ស្ដី​ពី​ទេសចរណ៍ ក្រសួង​ទេសចរណ៍​សម្រេច​បញ្ចុះ​ថ្នាក់​អាជ្ញាប័ណ្ណ​ទេសចរណ៍ សណ្ឋាគារ រ៉ក់ រ៉ូយ៉ាល់ និង​សណ្ឋាគារ ហ្គោល Hotel មក​ជា​អាជ្ញាប័ណ្ណ​បណ្ដោះ​អាសន្ន ដែល​មាន​សុពលភាព​៩០​ថ្ងៃ​។ នេះ​គឺ​ជា​សេចក្ដី​សម្រេច​របស់​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​លិខិតចំនួន​ពីរ ផ្ញើ​ជូន​ទៅ​ម្ចាស់​អាជ្ញាប័ណ្ណ​សណ្ឋាគារ​ទាំង​ពីរ​ខាង​ដើម​។ សេចក្ដី​សម្រេច​របស់​ក្រសួង​ទេសចរណ៍​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​លង់​ទឹក​ស្លាប់​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​អាង​ហែល​ទឹក​របស់​សណ្ឋាគារ​រ៉ក់ រ៉ូយ៉ាល់ និង​សណ្ឋាគារ ហ្គោល Hotel​ កាល​ពីពាក់​កណ្ដាល​ខែ​មេសា​នេះ។

សាកលវិទ្យាល័យ​​ភូមិន្ទ​​វិចិត្រ​សិល្បៈ​​ដែល​មាន​​អាយុ​​ជាង​១០០ឆ្នាំ​ នឹង​ត្រូវ​​ប្ដូរ​​ទី​តាំង​​ថ្មី​

media


ដំណឹង​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​លេចលឺ​ជាច្រើន​ឆ្នាំ​មកហើយ ក៍​ប៉ុន្តែ​វា​មិនទាន់​ជា​ផ្លូវការ​នៅឡើយ។ ហើយ​ទើបតែ​ពេលនេះ ច្បាស់​ហើយ​ថា ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ អតីត​សាលា​រចនា​ដែលមាន​អាយុកាល​ជាង​១០០ឆ្នាំនេះ នឹងត្រូវ​ប្តូរ​ទៅ​ទីតាំង​ថ្មី ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ត្រើយ​ខាងកើត ក្រោយ​ពី​អភិបាល​ក្រុងភ្នំពេញ​បានប្រកាស​ផ្តល់​ដី​ប្រមាណ​ជា២ទៅ៣ហិច​តា​សម្រាប់​ការ​សាងសង់​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី២៨ឧសភា​នេះ។ ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ ម្យ៉ាង​គឺ​ដើម្បី​បាន​ទីតាំង​ថ្មី​ដែល​ធំ​ទូលាយ​ជាមុន និង​ម្យ៉ាងទៀត គឺ​ដើម្បី​ផ្តល់​ទីតាំង​ចាស់​របស់​សាលកវិទ្យាល័យ​នេះ ទៅឱ្យ​សារមន្ទី​ជាតិ ដែល​កំពុង​ត្រូវការ​ពង្រីក​បន្ថែម។

FMI ទម្លាក់​ការ​រំពឹង​ទុក​ពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ មក​ត្រឹម​៣,៣%

media

នា​រយៈ​ពេល​មុន​នេះ ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ទុក​ថា ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ឆ្នាំ​២០១៥ ​និង​មាន​ចំនួន​ ៣,៥ %។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​៩​កក្កដា​នេះ ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ ​បាន​កាត់​បន្ថយ​ការ​សង្ឃឹម​ចំនួន​ ០,២% ​ពោល​គឺ​កំណើន​សេដ្ឋកិច្ច​នឹង​មាន​ចំនួន​ប្រមាណ​ជា​ ៣,៣% ​ប៉ុណ្ណោះ។

កម្ពុជា​គ្មាន​អង្ករ​ប្លាស្ទិក​ទេ!

media

បន្ទាប់ពី​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ថា មាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ប្រជាជន​មានការ​ភ័យ​បារម្ភ​ពី​បញ្ហា​សុខភាព នោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានធ្វើ​ការទាក់ទង​ជាបន្ទាន់ ទៅខាង​អាជីវករ​នោះ ដើម្បី​យក​ប្រភេទ​អង្ករ នោះមក​ធ្វើការ​ត្រួតពិនិត្យ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ហ៊ិ​ម ខ​ទៀត មន្ត្រី​ទំនាក់ទំនង នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

Thursday, August 6, 2015

ផ្លូវ១៧៨

ផ្លូវ១៧៨ - រាជធានីភ្នំពេញ

ផ្លូវ១៧៨​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​"ផ្លូវសិល្បៈ" សម្រាប់​ហាងចម្លាក់ និង​វិចិត្រសាល ដែល​ជា​ផ្លូវ​ស្ថិត​នៅ​ក្បែរ​សារមន្ទីរជាតិ​និង​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ។ ជាង​ចម្លាក់​ធ្វើ​ការ​ជាប់​នឹង​ចិញ្ចើម​ផ្លូវ​ក្បែរ​វត្តសារាវ័ន្ត និង​វិចិត្រសាល​នៅ​ក្បែរ​សារមន្ទីរ ភាគ​ច្រើន ពួក​គេ​ផ្តោត​លើ​របរ​អាជីវកម្ម និង​សិល្បៈ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព។ ក៏​ប៉ុន្តែ​នៅ​មាន​វិចិត្រសាល​សិល្បៈ​ជា​ច្រើន ហាង​សិប្បកម្ម​និង​ហាង​ហូល​ផាមួង ព្រម​ទាំង​ភោជនីយដ្ឋាន​និង​បារ​មួយ​ចំនួន​ទៀត ជា​ពិសេស​នៅ​ជាប់​នឹង​មាត់​ទន្លេ។ វិចិត្រសាល រៃយំ ដែល​ទទួល​បាន​ពាន​រង្វាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត ដោយ​បាន​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​សិល្បៈ​ប្រពៃណី​និង​សិល្បៈ​សហសម័យ ដោយ​វិចិត្រករ​ដ៏​ចំណានៗ។ ឆ្ពោះ​ទៅ​កាន់​ទន្លេ នៅ​ចុង​ផ្លូវ១៧៨ មាន​ភោជនីយដ្ឋាន​និង​បារ​មួយ​ចំនួន​ដូចជា FCC ដ៏​ល្បីល្បាញ​ផង​ដែរ។ អ្នក​អាច​ស្វែង​រក​ហាង​លក់​គ្រឿង​បា្រក់​នៅ​ម្តុំ​ផ្លូវ១៧៨ លើ​កំណាត់​ផ្លូវ​ស៊ីសុវត្ថិ​ក៏​បាន៕

សង្កាត់បឹងកេងកង១

សង្កាត់បឹងកេងកង១ - រាជធានីភ្នំពេញ

សង្កាត់បឹងកេងកង១ ដែល​ជាប់​រុក្ខវិថីសីហនុ មហាវិថី​ព្រះនរោត្តម មហាវិថីម៉ៅសេទុង និង​មហាវិថីព្រះមុនីវង្ស ត្រូវ​បាន​ស្គាល់​ថា​ជា​សង្កាត់​ជន​បរទេស​ប្រចាំ​ទីក្រុង ចាប់​តាំង​ពី​ទសវត្សរ៍​ទី៨០​មក​ម៉្លេះ។ សង្កាត់​នេះ​សម្បូណ៌​ទៅ​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល ស្ថានទូត និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​លំនៅឋាន​ជនបរទេស និង​សណ្ឋាគារ​សម្រាប់​អ្នកទេសចរ​ដែល​មក​ស្នាក់​នៅ​រយៈ​ពេល​វែង។ សង្កាត់បឹងកេងកង១​ទាំងមូល ប្រមូល​ផ្តុំ​មីរដេរដាស​ទៅ​ដោយ​ក្រុមហ៊ុន​បរទេស សណ្ឋាគារ ភោជនីយដ្ឋាន បារ ហាងហូល​ផាមួង ហាងម៉ាស្សា​និង​ស្ប៉ា ភ្នាក់ងារទេសចរណ៍ និង​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ក្រុមហ៊ុន​នៅ​ចុង​ខាង​ជើង​ផ្លូវ២៧៨​/​២៨២ ជា​ពិសេស​រវាង​ផ្លូវ៥១​និង​៦៣។ ផ្លូវ​២៧៨​ជា​ផ្លូវ​ដែល​មាន​ភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និង​សណ្ឋាគារ​តូចៗ ដែល​មាន​បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​អ្នកទេសចរ និង​ជនបរទេស​ចេញ​ចូល​ឥត​ស្រាកស្រាន្ត។ ផ្លូវ២៧៨​វិញ ជា​ផ្លូវ​សម្រាប់​ដើរ​កម្សាន្ត ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​ក្នុង​ការបម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​អាហារ​ល្ងាច ហើយ​នៅ​ពេល​រសៀល​វិញ បារ​និង​ហាង​ផ្សេងៗ​ទៀត​មាន​សភាព​រស់រវើក៕

ផ្លូវ២៤០

ផ្លូវ២៤០ - រាជធានីភ្នំពេញ

ផ្លូវ២៤០ ជា​ផ្លូវ​ស្ថិត​នៅ​ក្បែរ​ព្រះបរមរាជវាំង ដែល​មាន​ហាង​លក់​សម្លៀកបំពាក់ ទ្រនាប់ជើង និង​គ្រឿងអលង្ការ និង​ហាង​លក់​វត្ថុអនុស្សាវរីយ៍ ដោយ​ផ្តល់​ជូន​នូវ​ម៉ូដ​ដ៏​ពេញនិយម​ដែល​ផលិត​ចេញ​ពី​សរសៃ​សូត្រ​កម្ពុជា សិល្បៈ​អាស៊ីអគ្នេយ៍ សិប្បកម្ម វត្ថុ​មាន​តម្លៃ និង​គ្រឿង​សង្ហារឹម ព្រម​ទាំង​មាន​ភោជនីយដ្ឋាន និងបារ តៀមស្រា បណ្ណាគារ និង​ទីភ្នាក់ងារ​ទេសចរណ៍ មាន​ហូរហែរ​នៅ​តាម​ផ្លូវ​នេះ។ ក្រោយ​ពេល​ទស្សនា​ព្រះបរម​រាជវាំង​រួច​ហើយ អ្នក​អាច​ដើរ​មើល​នៅ​ម្តុំ​ផ្លូវកែង២៤០។ ហាង​ភាគ​ច្រើន​ស្ថិត​នៅ​ជាប់ៗ​គ្នា នៅ​ចន្លោះ​ផ្លូវ១៩​និង​វិថីនរោត្តម។ នៅ​ផ្លូវ​កែង២៤០ ក្បែរ​ព្រះបរម​រាជវាំង អគារ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្ថិត​នៅ​យ៉ាងត្រដែត​ត្រដឹម​ជាង​គេ ជា​ពិសេស​ស្រមោល​ចាំង​ចំ​ដំបូល​ដ៏​ក្រហម​ច្រាល​ដូច​មាស​នា​ពេល​រសៀល នៅ​ពេល​ព្រះសុរិយា​ហៀប​អស្តង្គត។ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ២៤០ អ្នក​អាច​ចោល​ភ្នែក​កាត់​តាម​សួនច្បារ ហើយ​ឃើញ​វត្តបុទុម ដែល​មាន​ចេតីយ៍​រូប​ព្រះពុទ្ធ​ពណ៌ស។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ២៤០​ពី​ព្រះបរម​រាជវាំង អ្នក​អាច​ឃើញ​ភូមិ​គ្រឹះ​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម នៅ​ខាង​ត្បូង​ផ្លូវ៕

វត្តឧណ្ណាលោម

វត្តឧណ្ណាលោម - រាជធានីភ្នំពេញ

ដើម​កំណើត​នៃ​វត្តឧណ្ណាលោម​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ចុង​សតវត្សរ៍​ទី១៥។ វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ១៤២២ ដោយ​ព្រះបាទ​ពញាយ៉ាត ដែល​ព្រះអង្គ​ជា​ព្រះមហាក្សត្រ នៃ​អាណាចក្រខ្មែរ។ ឧណ្ណាលោម​គឺ​ជា​អារាម​មួយ​ក្នុង​ចំណោម​អារាម​ដ៏​ចំណាស់​ទាំង​បាំ្រ​នៅ​ភ្នំពេញ ដែល​ព្រះបាទ​ពញាយ៉ាត​បាន​កសាង។
វត្តឧណ្ណាលោម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បេះដូង​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា។ សម្តេច​ព្រះសង្ឃរាជ ដែល​ជា​មេដឹកនាំ​សង្ឃ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា គង់​នៅ​ទីនេះ។ បរិវេណ​វត្ត ដែល​មាន​កុដិ​ទាំង​អស់​ចំនួន​៤០ មាន​ចម្ងាយ​ប្រហែល​ជា​២៥០ម៉ែត្រ ខាង​ជើង​ព្រះបរម​រាជវាំង ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ស៊ីសុវត្ថិ នៅ​ក្បែរ​មាត់​ទន្លេ។ វត្ត​នេះ​ជា​អាវាស​របស់​ព្រះភិក្ខុសង្ឃ​ជាង​៥០០អង្គ និង​ជា​បណ្ណាល័យ​ដែល​មាន​ព្រះ​គម្ពីរ​ជាង​៣០០០០ក្បាល។ នៅ​ក្នុង​របប​ខ្មែរក្រហម កុដិ​រួម​ជា​មួយ​និង​ពុទ្ធបដិមារ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ចោល ក៏​ប៉ុន្តែ​នៅ​មាន​កុដិ​ភាគ​ច្រើន​ត្រូវ​បាន​រក្សា​ទុក​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ​ផង​ដែរ។ នៅ​មាន​អគារ​ទាំងឡាយ​ទៀត​ទុក​សម្រាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ដូចជា បា្រសាទ សាលារៀន កុដិ និង​ចេតីយ៍​ដែល​ជា​ឈ្មោះ​វត្តឧណ្ណាលោម​ផ្ទាល់ មាន​ន័យ​ថា រោម​ចិញ្ចើម​ព្រះពុទ្ធ៕

រូបភាព

ស្តូបអនុស្សាវរីយ៍ជើងឯក (វាលពិឃាដ)

ស្តូបអនុស្សាវរីយ៍ជើងឯក (វាលពិឃាដ) - រាជធានីភ្នំពេញ

ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា​១៧គីឡូម៉ែត្រ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ វាលពីឃាដ បឹង​ជើងឯក​គឺ​ជា​ចម្ការ​និង​ជា​កន្លែង​បញ្ចុះ​សព​ចិន។ ទីនោះ​ធ្លាប់​ជា​កន្លែង ដែល​ពួក​ខ្មែរ​ក្រហម​យក​អ្នកទោស​រាប់ពាន់​នាក់ទៅ​ប្រហារ​ជីវិត​រវាង​ឆ្នាំ​១៩៧៥ និង​ឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា វាលពិឃាដ។ រណ្តៅ​ធំៗ​ដែល​មាន​សាកសព​រាប់ពាន់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​បឹង​ជើងឯក ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ។ អ្នកស្លាប់​ភាគច្រើន ជា​អតីត​អ្នកទោស​គុក​ទួលស្លែង។
សព្វថ្ងៃ​នេះ នៅ​បឹងជើងឯក​គឺ​ជា​ស្តូប​អនុស្សាវរីយ៍ ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​ចេតីយ៍​ព្រះពុទ្ធ​សាសានា​មួយ​នៅ​ទីនោះ។ ចេតីយ៍​នោះ មាន​ដាក់​តម្កល់​ឆ្អឹង​លលាដ៍​ក្បាល​មនុស្ស ដែល​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដោយ​កញ្ចក់​បិទ​ជិត ហើយ​ឆ្អឹង​លលាដ៍​ក្បាល​ភាគ​ច្រើន​មាន​សភាព​ប្រេះ​ស្រាំ។ គេ​ជឿ​ថា ទាហាន​ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​រង​គ្រោះ​ដោយ​វាយ​បំបែក​ក្បាល ដើម្បី​សន្សំ​គ្រាប់​កាំភ្លើង៕

រូបភាព

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (ស-២១)

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (ស-២១) - រាជធានីភ្នំពេញ

(ស្ថិត​នៅ​លើ​ផ្លូវកែង ១១៣ និង ៣៥០ តម្លៃ​ទស្សនា ២ដុល្លារ បើក​ជា​រៀង​រាល់​ថ្ងៃ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក ចាប់​បើក​ពី​ម៉ោង ៨ ព្រឹក-៥ ល្ងាច ដោយ​បិទ​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់) មុន​ឆ្នាំ​១៩៧៥ ទួលស្លែង​គឺ​ជា​វិទ្យាល័យ​មួយ។ នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច វិទ្យាល័យ​នេះ​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​មន្ទីរ​ឃុំ​ឃាំង​ស-២១ និង​ជា​កន្លែង​សួរ​ចម្លើយ​អ្នកទោស។ អ្នកទោស​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​ឲ្យ​សារភាព​ត្រង់ ហើយ​ក្រោយ​មក​ពួកគេ​ត្រូវ​បាន​សម្លាប់​នៅ​វាលពិឃាដ ជើងឯក។ មន្ទីរ ស-២១ មាន​អ្នក​ទោស​ជាង​១៧ ០០០ នាក់ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រួច​ពី​ស្លាប់។ បច្ចុប្បន្ន គុក​នេះ​ត្រូវ​បាន​យក​ធ្វើ​ជា​សារមន្ទីរ ស្តូប និង​ជា​ភស្តុតាង នៃ​របប​ខ្មែរក្រហម៕

រូបភាព

ដំណើរកម្សាន្តតាមដងទន្លេ

ដំណើរកម្សាន្តតាមដងទន្លេ - រាជធានីភ្នំពេញ

ទន្លេមេគង្គ​ដ៏​មហិមា​ជា​សរសៃឈាម ដែល​ហូរ​កាត់​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​អាស៊ីអគ្នេយ៍។ ដោយ​មាន​ប្រភព​ពី​ខ្ពង់រាប​ទីបេត៍​ប្រទេស​ចិន ទន្លេ​នេះ​បាន​ហូរ​កាត់​ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម មុន​ពេល​ហូរ​ចាក់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។ នៅ​ពេល​ទន្លេ​នេះ​ហូរ​កាត់​កម្ពុជា វា​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​របស់​កម្ពុជា ដែល​ជា​បឹង​ដ៏​ធំ​បំផុត​នៅ​អាស៊ីអគ្នេយ៍។

មាត់ទន្លេ

មាត់ទន្លេ - រាជធានីភ្នំពេញ

មាត់ទន្លេ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ក្នុង​ទីក្រុង​រួម​មាន ព្រះបរមរាជវាំង រង្គសាល​ជា​ច្រើន វិចិត្រសាល តៀម ភោជនីយដ្ឋាន និង​ហាង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ម្ខាង​នៃ​ផ្លូវស៊ីសុវត្ថិ ដែល​អាច​មើល​ទៅ​ឃើញ​ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់។
មាត់ទន្លេ​ដែល​ដូច​ឧទ្យាន ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ទាក់ទាញ​អ្នកក្រុងភ្នំពេញ អ្នក​មក​ពីបណ្តា​ខេត្ត​នានា និង​អ្នកទេសចរ​បរទេស​ឲ្យ​មក​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ។ ជាង​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ដើរ​លេង​កម្សាន្ត​តាម​បណ្តោយ​មាត់ទន្លេ​នា​ពេល​រសៀល​ដ៏​សែន​មនោរម្យ។ នៅ​ពេល​ព្រះអាទិត្យ​រះ អ្នក​អាច​គយគន់​ព្រះអាទិត្យ​ពី​លើ​ដង​ទន្លេ​ពី​មុខ​ព្រះបរម​រាជវាំង​បាន​ទៀត​ផង៕

រូបភាព

ផ្សាររាត្រី

ផ្សាររាត្រី - រាជធានីភ្នំពេញ

គ្មាន​ហាង​ណា​មួយ​បើក​លក់​ដែល​គួរ​ឲ្យ​ទាក់ទាញ​នា​រាត្រី​ដ៏​ត្រកាល​នោះ​ឡើយ គឺ​មាន​តែ​ផ្សាររាត្រី​នៅ​ភ្នំពេញ​តែ​មួយ​គត់​ដែល​បាន​បើកលក់ និង​ជា​កន្លែង​ទេសចរណ៍​ដ៏​សែន​មនោរម្យ​មួយ។
ផ្សាររាត្រី​នៅ​ទីក្រុង​ភ្នំពេញ​ស្ថិត​នៅ​ខាង​មុខ​ផ្សារចាស់​នៅ​ក្បែរ​មាត់ទន្លេ និង​ជា​រឿយៗ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៅ​ទីនោះ​ដើម្បី​ទិញ​ឥវ៉ាន់​ផ្សេងៗ។ បច្ចុប្បន្ន​មាន​ស្តង់​ជាង​១៥០ បើក​លក់​ទំនិញ​ផ្សេងៗ​ចាប់​ពី​សម្លៀកបំពាក់ គ្រឿង​តុបតែងកាយ រហូត​ដល់​គ្រឿង​សង្ហារឹម​និង​វត្ថុអនុស្សាវរីយ៍​ជា​ដើម។ ការបង្កើត​ឲ្យ​មាន​ផ្សាររាត្រី​នៅ​ទីក្រុង​ភ្នំពេញ ជា​ការផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​និង​ក្រៅស្រុក​នូវ​កន្លែង​សម្រាប់​ទិញ​វត្ថុអនុស្សាវរីយ៍​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

រូបភាព

ផ្សារទួលទំពូង

ផ្សារទួលទំពូង (ផ្សាររុស្ស៊ី) - រាជធានីភ្នំពេញ

ផ្សារ​ទួលទំពូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ផ្សាររុស្ស៊ី ពីព្រោះ​ផ្សារ​នេះ​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោម​ជនជាតិ​រុស្សី​កំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០។ ផ្សារ​នេះ​មាន​លក់​ទៅ​ដោយ​វត្ថុបុរាណ​ពិតៗ​ជា​ច្រើន។
ទោះបី​ផ្សារ​នេះ​មិន​សូវ​ទាក់​ភ្នែក​ដូច​ផ្សារធំថ្មី​ក៏​ដោយ ក៏​វា​មាន​លក់​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន​មុខ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​របស់របរ​ដែល​ធ្វើ​ពី​សូត្រ​ជា​ដើម។ ទីនេះ​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែង​រក​របស់របរ​សិប្បកម្ម៕

រូបភាព

ផ្សារធំថ្មី

ផ្សារធំថ្មី - រាជធានីភ្នំពេញ

ផ្សារធំថ្មី​ជា​ផ្សារ​មួយ​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៣៧​នៅ​ឯ​ទីលាន​ចាក់​សម្រាម។ ទីតាំង​ដែល​ផ្សារធំថ្មី​ស្ថិតនៅ​ធ្លាប់​ជា​វាល​ភក់ល្បាប់ ហើយ​ជោរជន់​ទៅ​ដោយ​ទឹកបឹង​តេជោ។ សព្វថ្ងៃ​នេះ ផ្សារ​ដ៏​ធំ​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។

វិមានឯករាជ្យ

វិមានឯករាជ្យ - រាជធានីភ្នំពេញ

វិមានឯករាជ្យ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម​និង​រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។ វិមានឯករាជ្យ​ត្រូវ​បាន​គូរ​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​

សារមន្ទីរជាតិ

សារមន្ទីរជាតិ - រាជធានីភ្នំពេញ

សារមន្ទីរជាតិ​របស់​កម្ពុជា​នៅ​រាជធានីភ្នំពេញ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​និង​បុរាណ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ។ សារមន្ទីរ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩២០។
អគារ​សារមន្ទីរ​នេះ​ត្រូវ​បាន​រចនា​តាម​ស្ថាបត្យកម្ម​បា្រសាទ​បុរាណ​ខ្មែរ ហើយ​បាន​ដាក់​តាំង​វត្ថុ​ជាង​១៤ ០០០​ប្រភេទ ដែល​

ព្រះវិហារ​ព្រះកែវមរកត

ព្រះវិហារ​ព្រះកែវមរកត - រាជធានីភ្នំពេញ

វិហារ​ព្រះកែវមរកត​ស្ថិត​នៅ​ខាង​ក្នុង​ព្រះបរម​រាជវាំង ដែល​មាន​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេមេគង្គ។
ព្រះបរម​រាជវាំង​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ១៨៩២ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ប៉ុន្តែ​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៦២។ ព្រះអង្គ​បាន​ខិតខំ​កសាង​ព្រះវិហារ​នេះ ដោយ​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​សិល្បះ​ខ្មែរ​ជាមួយ​នឹង​វប្បធម៌​ដ៏​រុងរឿង​ពី​សម័យ​បុរាណ។ មាន​កម្រាល​ដែល​ធ្វើ​ពី​បា្រក់​ជាង​៥៣០០​សន្លឹក ហើយ​មួយ​សន្លឹកៗ​មាន​ទម្ងន់​

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង - រាជធានីភ្នំពេញ

ព្រះបរម​រាជវាំង​នៅ​កម្ពុជា​គឺ​ជា​កន្លែង​គង់​ប្រថាប់​របស់​ព្រះមហាក្សត្រ​កម្ពុជា។ បរិវេណ​ព្រះបរម​រាជវាំង​ជា​បា្រសាទ​ដ៏​រឹងមាំ​របស់​ព្រះបាទ ពញាយ៉ាត (១៣៩៣-១៤៦៣) ហើយ​ត្រូវ​បាន​កសាង​ឡើង​វិញ​នៅ​ឆ្នាំ១៨៨៦ នៅ​ពេល​ដែល​ព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់​ប្តូរ​រាជធានី​ពី​ឧដុង្គ​មក​កាន់​ភ្នំពេញ។ បា្រសាទ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រណីត​ទាំង

វត្តភ្នំ (វត្តភ្នំដូនពេញ)

វត្តភ្នំ (វត្តភ្នំដូនពេញ) - រាជធានីភ្នំពេញ

វត្តភ្នំ​ដែល​ជា​ឈ្មោះ​និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូនភ្នំ​សិប្បនិម្មិត្ត​មាន​កម្ពស់​២៧ម៉ែត្រ​ដ៏​ល្បីល្បាញ​មួយ នៅ​ភាគឦសាន្ត​នៃ​រាជធានី។ បើ​តាម​រឿង​ព្រេង​បាន​ដំណាល​ថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ បាន​ទាញ​គល់​គគី​ដ៏​ធំ​មួយ​ចេញ​ពី​ទន្លេ។ គាត់​សង្ឃឹម​ថា​នឹង​យក​ដើម​គគី​នោះ​មក​សង់​ផ្ទះ ប៉ុន្តែ​គាត់​បាន​

Wednesday, August 5, 2015

Money Matter of Cambodia

Cambodian Banknotes, National Bank of Cambodia
DENOMINATION
ខាងមុខ
ខាងក្រោយ
 100,000 រៀល
Note Size: 156មម x 67មម
Issued on ថ្ងៃទី25 ខែមិនា ឆ្នាំ1995


Cambodia’s World Heritage

Name of PropertyAssetLocalityDate of Proclamation
1Angkor Wat TempleTangible CultureSiem Reap Province1992
2Preah Vihear TempleTangible CulturePreah Vihear ProvinceJuly 7, 2008
3The Royal Ballet of Cambodia, or “Apsara Dance”Intangible Culture2003
4Sbèk Thom, Khmer Shadow TheaterIntangible Culture2005
ប្រាសាទអង្គរប្រាសាទព្រះវិហាររបាំព្រះរាជទ្រព្យស្បែកធំ ល្ខោនស្រមោលស្បែក

Sunday, August 2, 2015

Cambodia Tourism Law - Kingdom of Wonder

Kingdom of Cambodia
Nation Religion King
LAW
ON
TOURISM
Chapter One
General Disposition
Article 1:
The intent of this Law is to formulate rules and mechanisms for the governance and development of tourism sector of the Kingdom of Cambodia.
Article 2:
The purposes of this Law are as follows:
- Govern the development of the tourism sector in a sustainable manner effectively and qualitatively and to reduce poverty;