SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង - រាជធានីភ្នំពេញ

ព្រះបរម​រាជវាំង​នៅ​កម្ពុជា​គឺ​ជា​កន្លែង​គង់​ប្រថាប់​របស់​ព្រះមហាក្សត្រ​កម្ពុជា។ បរិវេណ​ព្រះបរម​រាជវាំង​ជា​បា្រសាទ​ដ៏​រឹងមាំ​របស់​ព្រះបាទ ពញាយ៉ាត (១៣៩៣-១៤៦៣) ហើយ​ត្រូវ​បាន​កសាង​ឡើង​វិញ​នៅ​ឆ្នាំ១៨៨៦ នៅ​ពេល​ដែល​ព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់​ប្តូរ​រាជធានី​ពី​ឧដុង្គ​មក​កាន់​ភ្នំពេញ។ បា្រសាទ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រណីត​ទាំង
នេះ គឺ​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដែល​គេ​ប្រទះ​ឃើញ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។
តាម​រយៈ​បា្រសាទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដទៃ​ជា​ច្រើន​ទៀត ក្នុង​នោះ​បា្រសាទ​ខេមរិន្ទ​ដែល​មាន​ផ្ទៃ​ក្រឡា ១៨៣ ១៣៥ ម៉ែត្រ​ការ៉េ (៤២១ម​x 435ម) ជា​បា្រសាទ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​គឺ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ​នរោត្តមសីហមុនី​គង់​ប្រថាប់​នៅ​ជា​ផ្លូវ​ការ។
នៅ​ខាង​ក្នុង​បរិវេណ​ព្រះបរម​រាជវាំង សម្លេង​រំខាន​ពី​យានយន្ត​នៅ​ផ្លូវ​ខាង​ក្រៅ ត្រូវ​បាន​រារាំង​ដោយ​កំផែង​ថ្ម​យ៉ាងខ្ពស់​ព័ទ្ធ​ជុំវិញ។ ក្រៅ​ពី​បា្រសាទ​ដែល​ព្រះមហាក្សត្រ​គង់​នៅ អ្នក​ទេសចរណ៍​អាច​ទស្សនា​សាល​បល្ល័ង្ក (ព្រះ​ទីនាំង​ទេ​វា​វិនិច្ឆ័យ) ជា​ទី​សោយរាជ្យ​និង​ពិធី​ជា​ផ្លូវ​ការ​ត្រូវ​បាន​បា្ររព្ធ​ធ្វើ វិហារ​ព្រះ​កែវ​មរកត ចេតិយ៍ សាល​ភោជនីយ បា្រសាទ​ចន្ទឆាយា និង​បា្រសាទ​រចនា​បថ​បារាំង ដែល​ជា​អំណោយ​របស់​ព្រះចៅ​អធិរាជ​ណាប៉ូឡេអុងទី៣៕

រូបភាព

No comments:

Post a Comment