SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ព្រះវិហារ​ព្រះកែវមរកត

ព្រះវិហារ​ព្រះកែវមរកត - រាជធានីភ្នំពេញ

វិហារ​ព្រះកែវមរកត​ស្ថិត​នៅ​ខាង​ក្នុង​ព្រះបរម​រាជវាំង ដែល​មាន​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេមេគង្គ។
ព្រះបរម​រាជវាំង​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ១៨៩២ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ប៉ុន្តែ​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៦២។ ព្រះអង្គ​បាន​ខិតខំ​កសាង​ព្រះវិហារ​នេះ ដោយ​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​សិល្បះ​ខ្មែរ​ជាមួយ​នឹង​វប្បធម៌​ដ៏​រុងរឿង​ពី​សម័យ​បុរាណ។ មាន​កម្រាល​ដែល​ធ្វើ​ពី​បា្រក់​ជាង​៥៣០០​សន្លឹក ហើយ​មួយ​សន្លឹកៗ​មាន​ទម្ងន់​
១.១២៥​គីឡូក្រាម ត្រូវ​បាន​ប្រើ​ដើម្បី​ក្រាល​ធ្វើ​ជា​កម្រាល​នៃ​វិហារ​ព្រះកែវមរកត ដោយ​ជន​បរទេស​ហៅ​ថា Silver Pagoda។ សន្លឹក​បា្រក់​ទាំងអស់​មាន​ទម្ងន់​ជាង​៦​តោន។
ជណ្តើរ​ឡើង​ទៅ​កាន់​វិហារ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ម​ម៉ាប ហើយ​ខាង​ក្នុង​ព្រះពុទ្ធ​បដិមារ​គង់​នៅ​លើ​បល្ល័ង្ក។ ពុទ្ធ​បដិមារ​មរកត​កសាង​ឡើង​ពី​កែវ​ចរណៃ Baccarat ដែល​មាន​ចាប់​តាំង​ពី​សតវត្សរ៍​ទី១៧​មក​ម្ល៉េះ។ ប្រអប់​កែវ​តូច​មួយ​នៅ​ក្បែរ​នោះ​ទុក​សម្រាប់​តម្កល់​ពុទ្ធ​បដិមារ​ដ៏​ស័ក្តិសិទ្ធិ ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ស្រីលង្កា​នៅ​ឆ្នាំ១៩៥៦ ដោយ​ព្រះតេជគុណ ឡូវ៉ា អែម ដែល​គង់​នៅ​វត្តលង្កា។ ប៉ុន្តែ​ពុទ្ធ​បដិមារ​មួយ​អង្គ​ទៀត​ទាក់​ទាញ​ភ្នែក​អ្នក​ទេសចរណ៍​ជា​ខ្លាំង។ ព្រះ​កាយ​ដែល​កសាង​អំពី​មាស​រំលេច​ទៅ​ដោយ​ត្បូង​ចំនួន​២០៨៦ ដែល​គ្រាប់​ត្បូង​នីមួយៗ​មាន​ទម្ងន់​២៥ការ៉ាត់ ដែល​គេ​អាច​ឃើញ​នៅ​លើ​ម្កុដ​ពុទ្ធ​បដិមារ។ ព្រះពុទ្ធ​បដិមារ​នោះ​គឺ​ជា​ព្រះមេត្រីយ៍ ដែល​នឹង​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​នា​អនាគត​កាល។
មាន​របស់​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រះវិហារ​នោះ​ចំនួន​១៦៥០​ប្រភេទ។ របស់​ទាំង​នោះ​មាន​ដូចជា​ម្កុដ​មាស សម្រាប់​អ្នករបាំ ពុទ្ធ​បដិមារ​មាស​តាន់​ជា​ច្រើន​អង្គ អំណោយ​ដែល​បាន​មក​ពី​រាជវង្សា​នុវង្ស​និង​អ្នក​មាន​បណ្តា​ស័ក្តិ​នៅ​ជុំ​វិញ​ពិភពលោក និង​គ្រឿង​អលង្ការ និង​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៀត៕

រូបភាព

No comments:

Post a Comment