SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

សារមន្ទីរជាតិ

សារមន្ទីរជាតិ - រាជធានីភ្នំពេញ

សារមន្ទីរជាតិ​របស់​កម្ពុជា​នៅ​រាជធានីភ្នំពេញ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​និង​បុរាណ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ។ សារមន្ទីរ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩២០។
អគារ​សារមន្ទីរ​នេះ​ត្រូវ​បាន​រចនា​តាម​ស្ថាបត្យកម្ម​បា្រសាទ​បុរាណ​ខ្មែរ ហើយ​បាន​ដាក់​តាំង​វត្ថុ​ជាង​១៤ ០០០​ប្រភេទ ដែល​
ជា​ស្នាដៃ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក​រួម​មាន រូបចម្លាក់ សេរ៉ាមិក សំរិទ្ធ និង​របស់​របរ​ដែល​មាន​តាំង​ពី​មុន​សម័យ​បុរេប្រវត្តិ រហូត​ដល់​មុន កំឡុង​ពេល និង​ក្រោយ​ពេល​អាណាចក្រ​ខ្មែរ។
សារមន្ទីរ​នេះ​ក៏​មាន​តួនាទី​បម្រើ​ឲ្យ​វិស័យ​សាសនា​ផង​ដែរ។ មាន​រូប​ចម្លាក់​ព្រះពុទ្ធ​និង​រូបចម្លាក់​បែប​សាសនា​ហិណ្ឌូ​សំខាន់ៗ​ជា​ច្រើន រួម​មាន​ពុទ្ធ​បដិមារ​ក្រោយ​សម័យ​អង្គរ ដែល​អង្គការ​យូណេស្កូ​បាន​ជួយ​គាំ​ទ្រ បាន​បើក​​ឡើង​នៅ​ឆ្នាំ​២០០០ ដើម្បី​ពង្រីក​តួនាទី​សាសនា​នៅ​ក្នុង​សារមន្ទីរ៕

រូបភាព

No comments:

Post a Comment