វិមានឯករាជ្យ - រាជធានីភ្នំពេញ
វិមានឯករាជ្យកសាងឡើងនៅឆ្នាំ១៩៥៨ សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធក្រោយពេលសង្រ្គាមបានបញ្ចប់នៅកម្ពុជា និងដើម្បីបា្ររព្ធនូវសេរីភាពនិងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស វិមាននេះឈរយ៉ាងខ្ពស់ត្រដែតនៅផ្លូវខ្វែងនៃមហាវិថីនរោត្តមនិងរុក្ខវិថីសីហនុ នៅចំកណ្តាលបេះដូងនៃរាជធានី។ វិមានឯករាជ្យត្រូវបានគូរប្លង់ឡើងដោយស្ថាបត្យករខ្មែរ
សម័យទំនើបដ៏ចំណានគឺលោក វណ្ណ ម៉ូលីវណ្ណ ដែលមានរាងដូចជាចេតីយរូបផ្កាឈូក ស្រដៀងទៅនឹងបា្រសាទអង្គរវត្តរបស់ខ្មែរដ៏អស្ចារ្យនិងតំបន់ប្រវត្តិសាស្រ្តខ្មែរដទៃទៀត។ បា្រសាទនេះមានបាំ្រថ្នាក់ដែលរំលេចទៅដោយនាគ១០០ ហើយវាគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែលព្រះអាទិត្យអស្តង្គតចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូលភ្លឺចិញ្ចែងចិញ្ចាំង។
កម្ពុជាបា្ររព្ធបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ វិមានឯករាជ្យ ដែលជាទីដ៏សំខាន់បំផុតមួយនៅទីក្រុងភ្នំពេញ បានក្លាយជាកន្លែងបា្ររព្ធពិធី នៅពេលដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ទ្រង់ដឹកនាំបា្ររព្ធពិធីដ៏មហោឡារឹកប្រចាំឆ្នាំ ដោយប្រទានភ្លើងជ័យនៅក្នុងវិមានពីមុខក្រុមមន្រ្តី អ្នកមុខអ្នកការក្នុងជួររដ្ឋាភិបាល ផ្នែកឯកជន និងសាធារណជនជាច្រើនអ្នកទៀត។
សួនច្បារដែលនៅជុំវិញវិមានឯករាជ្យជាកន្លែងដែលទាក់ទាញមួយផងដែរ។ ជារៀងរាល់ថ្ងៃប្រជាជនចូលចិត្តនាំគ្នាទៅកម្សាន្តលេងនៅទីនោះជាពិសេសនៅពេលល្ងាច ដោយពួកគេរាំនិងរត់ហាត់បា្រណជាដើម៕
No comments:
Post a Comment