ផ្សារធំថ្មី - រាជធានីភ្នំពេញ
ផ្សារធំថ្មីជាផ្សារមួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៧នៅឯទីលានចាក់សម្រាម។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅធ្លាប់ជាវាលភក់ល្បាប់ ហើយជោរជន់ទៅដោយទឹកបឹងតេជោ។ សព្វថ្ងៃនេះ ផ្សារដ៏ធំមួយនេះបានក្លាយជាកន្លែងដែលគេស្គាល់គ្រប់គ្នានៅទីក្រុងភ្នំពេញ។
ទីផ្សារនេះណែនណាន់តាន់តាប់ទៅដោយសកម្មភាពលក់ដូរជាច្រើនដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងអលង្ការ នាឡិកាដៃ ទ្រនាប់ជើង កន្លែងលក់សម្ភារៈការិយាល័យ ផ្កា សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត៕
No comments:
Post a Comment