ព្រះរាជាណាចក្រកម្ពុជា គឺជាប្រជាជាតិមួយនៅក្នុងភូមិភាគអាស៊ីអគ្នេយ៍ ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសថៃ ឡាវ វៀតណាម និងមួយផ្នែកទៀតឈូងសមុទ្រថៃ។រាជធានីដ៏ធំរបស់ប្រទេសគឺ រាជធានីភ្នំពេញ។


ប្រទេសកម្ពុជាស្ថិតក្នុងចន្លោះខ្សែស្របទី១៣០០N និង ១០៥០០E។
ផ្ទៃដីប្រទេសកម្ពុជា គឺជាដីវាលទំនាប និងមានភ្នំនៅភាគខាងជើង និងនិរតី ព្រមទាំងមានទន្លេមេគង្គ ហូរឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូងនៃប្រទេស និងមានបឹងទន្លេសាបដ៏ធំមួយ។
បន្ថែមពីលើនេះ ប្រទេសកម្ពុជាមានធនធានសម្បត្តិធម្មជាតិជាច្រើនដូចជាៈ ប្រេង ឧស្ម័ន ព្រៃឈើផ្ទៃដីប្រទេសកម្ពុជា គឺជាដីវាលទំនាប និងមានភ្នំនៅភាគខាងជើង និងនិរតី ព្រមទាំងមានទន្លេមេគង្គ ហូរឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូងនៃប្រទេស និងមានបឹងទន្លេសាបដ៏ធំមួយ។
ត្បូង រ៉ែដែក ម៉ង់ហ្គាណែស ហ្វូស្វាត និងមានសក្តានុពលវារីអគ្គីសនីយ៉ាងអស្ចារ្យថែមទៀត។


ប្រទេសកម្ពុជា មានប្រជាជនប្រមាណ១៤លាននាក់ ហើយ៩០ភាគរយ គឺជាជនជាតិខ្មែរ និង មានជនជាតិភាគតិចមួយចំនួន ដូចជា ចាម(ខ្មែរឥស្លាម) ចិន វៀតណាម ឥណ្ឌា ថៃ ភ្នង កួយ ស្ទាង តាមីល...។ល។


ប្រទេសកម្ពុជាមានអាកកាសធាតុដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគេ្នយ៍នេះដែរគឺក្តៅហើយសើមស្ទើរតែពេញ មួយឆ្នាំ។ អាកាសធាតុនេះបាននាំឲ្យប្រទេសកម្ពុជាមានរដូវពីរចែក ដាច់ពីគ្នា គឺរដូវវស្សានិងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែ
ឧសភារហូតដល់ខែតុលា ចំណែករដូវ ប្រាំង វិញចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែមេសា ហើយក្នុងចន្លោះខែធ្នូទៅខែមករា គឺជាខែរងា ហើយខែ ដែលក្តៅបំផុតនោះគឺខែ មេសា ។សីតុណ្ហភាពជាមធ្យមគឺ២៧-២៨អង្សា។
ឧសភារហូតដល់ខែតុលា ចំណែករដូវ ប្រាំង វិញចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែមេសា ហើយក្នុងចន្លោះខែធ្នូទៅខែមករា គឺជាខែរងា ហើយខែ ដែលក្តៅបំផុតនោះគឺខែ មេសា ។សីតុណ្ហភាពជាមធ្យមគឺ២៧-២៨អង្សា។



ទង់ជាតិនៃប្រទេសកម្ពុជា បានបញ្ជាក់ឲ្យឃើញនូវបាវចនាជាតិៈ ជាតិ សាសនា ព្រះមហាក្សត្រ។ ពណ៌ខៀវឆ្នូតធំសងខាងទាំងពីតំណាងឲ្យរាជានិយម ហើយពណ៌ក្រហមឆ្នូតចំកណ្តាល តំណាងឲ ជាតិ ចំណែកពណ៌សលើផ្ទៃបា្រសាទតំណាងឲ្យសាសនារបស់ជាតិ។



No comments:
Post a Comment