វត្តភ្នំ (វត្តភ្នំដូនពេញ) - រាជធានីភ្នំពេញ
វត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិត្តមានកម្ពស់២៧ម៉ែត្រដ៏ល្បីល្បាញមួយ នៅភាគឦសាន្តនៃរាជធានី។ បើតាមរឿងព្រេងបានដំណាលថា មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានទាញគល់គគីដ៏ធំមួយចេញពីទន្លេ។ គាត់សង្ឃឹមថានឹងយកដើមគគីនោះមកសង់ផ្ទះ ប៉ុន្តែគាត់បាន
ប្រទះឃើញពុទ្ធបដិមាបួនអង្គនៅក្នុងរន្ធឈើនោះ។ បន្ទាប់មក គាត់បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់មួយផ្នែក ដើម្បីកសាងបល្ល័ង្កតូចមួយទុកតម្កល់ពុទ្ធបដិមាទាំងនោះ។ ក្រោយមក ទីនេះបានក្លាយជាទីសក្ការៈបូជា ហើយប្រជាជនចាប់ផ្តើមមកតាំងទីលំនៅជុំវិញកូនភ្នំនោះ ហើយមិនយូរប៉ុន្មានតំបន់នេះបានក្លាយជារាជធានីមកទល់នឹងសព្វថ្ងៃនេះ។ ទីនេះហើយដែលរាជធានីត្រូវបានគេដាក់ឈ្មោះថា ភ្នំពេញ ហើយ ភ្នំ មានន័យថាទីទួល និង ពេញ ជាឈ្មោះរបស់ដូនចាស់ម្នាក់។

ក្រោយមក ព្រះបាទពញាយ៉ាត (១៣៩៣-១៤៦៣) បានកសាងព្រះវិហារនៅទីនោះ នៅពេលដែលព្រះអង្គបានប្តូររាជធានីពីអង្គរមកភ្នំពេញនៅឆ្នាំ១៤២២។ ចេតិយ៍ដ៏អស្ចារ្យនេះមានតម្កល់អដ្ឋិធាតុរបស់អតីតព្រះមហាក្សត្រផងដែរ។
ព្រះវិហារនេះត្រូវបានកសាងនិងកែលម្អជារឿយៗ។ មានទីសក្ការៈជាច្រើនដ៏ទៃទៀតនៅក្បែរកូនភ្នំនោះ។ មានសួនច្បារដែលបារាំងបានធ្វើនៅចុងសតវត្សរ៍ទី១៩ ហើយទីសក្ការះទាំងឡាយរបស់អ្នកកាន់សាសនាតាវ កុងជឺរ ហិណ្ឌូ ហើយជាពិសេសបម្រើឲ្យផលប្រយោជន៍របស់វៀតណាម បានថ្វាយទៅដល់ព្រះចៅកម្ពុជា៕
No comments:
Post a Comment