វត្តឧណ្ណាលោម - រាជធានីភ្នំពេញ
ដើមកំណើតនៃវត្តឧណ្ណាលោមអាចត្រូវបានរកឃើញនៅចុងសតវត្សរ៍ទី១៥។ វត្តនេះត្រូវបានកសាងឡើងនៅឆ្នាំ១៤២២ ដោយព្រះបាទពញាយ៉ាត ដែលព្រះអង្គជាព្រះមហាក្សត្រ នៃអាណាចក្រខ្មែរ។ ឧណ្ណាលោមគឺជាអារាមមួយក្នុងចំណោមអារាមដ៏ចំណាស់ទាំងបាំ្រនៅភ្នំពេញ ដែលព្រះបាទពញាយ៉ាតបានកសាង។
វត្តឧណ្ណាលោមត្រូវបានគេស្គាល់ថាជាបេះដូងព្រះពុទ្ធសាសនានៅកម្ពុជា។ សម្តេចព្រះសង្ឃរាជ ដែលជាមេដឹកនាំសង្ឃធំជាងគេបំផុតនៅកម្ពុជា គង់នៅទីនេះ។ បរិវេណវត្ត ដែលមានកុដិទាំងអស់ចំនួន៤០ មានចម្ងាយប្រហែលជា២៥០ម៉ែត្រ ខាងជើងព្រះបរមរាជវាំង ស្ថិតនៅតាមបណ្តោយវិថីស៊ីសុវត្ថិ នៅក្បែរមាត់ទន្លេ។ វត្តនេះជាអាវាសរបស់ព្រះភិក្ខុសង្ឃជាង៥០០អង្គ និងជាបណ្ណាល័យដែលមានព្រះគម្ពីរជាង៣០០០០ក្បាល។ នៅក្នុងរបបខ្មែរក្រហម កុដិរួមជាមួយនិងពុទ្ធបដិមារជាច្រើនត្រូវបានបំផ្លាញចោល ក៏ប៉ុន្តែនៅមានកុដិភាគច្រើនត្រូវបានរក្សាទុករហូតមកទល់នឹងសព្វថ្ងៃនេះផងដែរ។ នៅមានអគារទាំងឡាយទៀតទុកសម្រាប់បម្រើឲ្យផលប្រយោជន៍ជាច្រើនទៀតដូចជា បា្រសាទ សាលារៀន កុដិ និងចេតីយ៍ដែលជាឈ្មោះវត្តឧណ្ណាលោមផ្ទាល់ មានន័យថា រោមចិញ្ចើមព្រះពុទ្ធ៕
No comments:
Post a Comment