SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

មាត់ទន្លេ

មាត់ទន្លេ - រាជធានីភ្នំពេញ

មាត់ទន្លេ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ក្នុង​ទីក្រុង​រួម​មាន ព្រះបរមរាជវាំង រង្គសាល​ជា​ច្រើន វិចិត្រសាល តៀម ភោជនីយដ្ឋាន និង​ហាង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ម្ខាង​នៃ​ផ្លូវស៊ីសុវត្ថិ ដែល​អាច​មើល​ទៅ​ឃើញ​ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់។
មាត់ទន្លេ​ដែល​ដូច​ឧទ្យាន ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ទាក់ទាញ​អ្នកក្រុងភ្នំពេញ អ្នក​មក​ពីបណ្តា​ខេត្ត​នានា និង​អ្នកទេសចរ​បរទេស​ឲ្យ​មក​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ។ ជាង​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ដើរ​លេង​កម្សាន្ត​តាម​បណ្តោយ​មាត់ទន្លេ​នា​ពេល​រសៀល​ដ៏​សែន​មនោរម្យ។ នៅ​ពេល​ព្រះអាទិត្យ​រះ អ្នក​អាច​គយគន់​ព្រះអាទិត្យ​ពី​លើ​ដង​ទន្លេ​ពី​មុខ​ព្រះបរម​រាជវាំង​បាន​ទៀត​ផង៕

រូបភាព

No comments:

Post a Comment