ដំណើរកម្សាន្តតាមដងទន្លេ - រាជធានីភ្នំពេញ
ទន្លេមេគង្គដ៏មហិមាជាសរសៃឈាម ដែលហូរកាត់ចំកណ្តាលបេះដូងនៃតំបន់អាស៊ីអគ្នេយ៍។ ដោយមានប្រភពពីខ្ពង់រាបទីបេត៍ប្រទេសចិន ទន្លេនេះបានហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម មុនពេលហូរចាក់ទៅសមុទ្រចិនខាងត្បូងវិញ។ នៅពេលទន្លេនេះហូរកាត់កម្ពុជា វាបានហូរចាក់បំពេញទៅបឹងទន្លេសាបរបស់កម្ពុជា ដែលជាបឹងដ៏ធំបំផុតនៅអាស៊ីអគ្នេយ៍។
កាណូតទេសចរណ៍គ្រប់ធុនរង់ចាំដឹកភ្ញៀវទេសចរនៅតាមបណ្តោយច្រាំងទន្លេ ហើយតាមធម្មតា នៅចន្លោះផ្លូវ១៤៤និង១៣០ និងនៅឯកំពង់ផែអ្នកដំណើរក្បែរផ្លូវ១០៤ ហើយអ្នកអាចរកកាណូតទេសចរណ៍ និងការផ្សព្វផ្សាយនៅទីនោះបានផងដែរ។ ចាប់ពីម៉ោងប្រហែលជា៤-៥:៣០នាទីល្ងាច អ្នកអាចជិះកាណូតទេសចរណ៍គយគន់ព្រះអាទិត្យអស្តង្គត ហើយមានតម្លៃពី៤-៥ដុល្លារក្នុងម្នាក់ៗ។ ប្រសិនបើអ្នកត្រូវការជួលកាណូតឯកជន តម្លៃអាចមានចាប់ពី១០-១៥ដុល្លារក្នុងរយៈពេលមួយម៉ោង ដោយផ្តល់ជូននូវសេវាកម្មធ្វើដំណើរតាមលក្ខណៈស្តង់ដារ។ ចូរនាំមិត្តភ័ក្តិរបស់អ្នកមកជិះកាណូតដើរលេងជាមួយគ្នា ហើយទូកកាន់តែធំ តម្លៃកាន់តែខ្ពស់។
ដំណើរកម្សាន្តតាមដងទន្លេនាពេលរាត្រី
នៅពេលល្ងាច ច្រាំងទន្លេនៅតាមបណ្តោយតិរៈស៊ីសុវត្ថិផ្តល់ជូនសេវាកម្មដំណើរកម្សាន្តចុះឡើង តាមដងទន្លេមេគង្គ ព្រមទាំងមានអាហារពេលល្ងាចសម្រាប់ទទួលទៀតផង។ ដំណើរកម្សាន្តតាមកាណូតនារាត្រីដ៏ត្រកាលនេះ មិនសូវជាអស់ថ្លៃណាស់ណាទេ៕
No comments:
Post a Comment