ផ្សាររាត្រី - រាជធានីភ្នំពេញ
គ្មានហាងណាមួយបើកលក់ដែលគួរឲ្យទាក់ទាញនារាត្រីដ៏ត្រកាលនោះឡើយ គឺមានតែផ្សាររាត្រីនៅភ្នំពេញតែមួយគត់ដែលបានបើកលក់ និងជាកន្លែងទេសចរណ៍ដ៏សែនមនោរម្យមួយ។
ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។ ការបង្កើតឲ្យមានផ្សាររាត្រីនៅទីក្រុងភ្នំពេញ ជាការផ្តល់ជូនដល់ភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកនូវកន្លែងសម្រាប់ទិញវត្ថុអនុស្សាវរីយ៍ត្រឡប់ទៅផ្ទះវិញ៕
No comments:
Post a Comment