សង្កាត់បឹងកេងកង១ - រាជធានីភ្នំពេញ
សង្កាត់បឹងកេងកង១ ដែលជាប់រុក្ខវិថីសីហនុ មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង និងមហាវិថីព្រះមុនីវង្ស ត្រូវបានស្គាល់ថាជាសង្កាត់ជនបរទេសប្រចាំទីក្រុង ចាប់តាំងពីទសវត្សរ៍ទី៨០មកម៉្លេះ។ សង្កាត់នេះសម្បូណ៌ទៅដោយអង្គការក្រៅរដ្ឋាភិបាល ស្ថានទូត និងអង្គការអន្តរជាតិ ព្រមទាំងលំនៅឋានជនបរទេស និងសណ្ឋាគារសម្រាប់អ្នកទេសចរដែលមកស្នាក់នៅរយៈពេលវែង។ សង្កាត់បឹងកេងកង១ទាំងមូល ប្រមូលផ្តុំមីរដេរដាសទៅដោយក្រុមហ៊ុនបរទេស សណ្ឋាគារ ភោជនីយដ្ឋាន បារ ហាងហូលផាមួង ហាងម៉ាស្សានិងស្ប៉ា ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនទិញលក់អចលនទ្រព្យ ដោយផ្តោតជាសំខាន់ទៅលើក្រុមហ៊ុននៅចុងខាងជើងផ្លូវ២៧៨/២៨២ ជាពិសេសរវាងផ្លូវ៥១និង៦៣។ ផ្លូវ២៧៨ជាផ្លូវដែលមានភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និងសណ្ឋាគារតូចៗ ដែលមានបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ព្រមទាំងអ្នកទេសចរ និងជនបរទេសចេញចូលឥតស្រាកស្រាន្ត។ ផ្លូវ២៧៨វិញ ជាផ្លូវសម្រាប់ដើរកម្សាន្ត ប៉ុន្តែវាមានលក្ខណៈពិសេសក្នុងការបម្រើជូននូវអាហារថ្ងៃត្រង់ និងអាហារល្ងាច ហើយនៅពេលរសៀលវិញ បារនិងហាងផ្សេងៗទៀតមានសភាពរស់រវើក៕
No comments:
Post a Comment