SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

សង្កាត់បឹងកេងកង១

សង្កាត់បឹងកេងកង១ - រាជធានីភ្នំពេញ

សង្កាត់បឹងកេងកង១ ដែល​ជាប់​រុក្ខវិថីសីហនុ មហាវិថី​ព្រះនរោត្តម មហាវិថីម៉ៅសេទុង និង​មហាវិថីព្រះមុនីវង្ស ត្រូវ​បាន​ស្គាល់​ថា​ជា​សង្កាត់​ជន​បរទេស​ប្រចាំ​ទីក្រុង ចាប់​តាំង​ពី​ទសវត្សរ៍​ទី៨០​មក​ម៉្លេះ។ សង្កាត់​នេះ​សម្បូណ៌​ទៅ​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល ស្ថានទូត និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​លំនៅឋាន​ជនបរទេស និង​សណ្ឋាគារ​សម្រាប់​អ្នកទេសចរ​ដែល​មក​ស្នាក់​នៅ​រយៈ​ពេល​វែង។ សង្កាត់បឹងកេងកង១​ទាំងមូល ប្រមូល​ផ្តុំ​មីរដេរដាស​ទៅ​ដោយ​ក្រុមហ៊ុន​បរទេស សណ្ឋាគារ ភោជនីយដ្ឋាន បារ ហាងហូល​ផាមួង ហាងម៉ាស្សា​និង​ស្ប៉ា ភ្នាក់ងារទេសចរណ៍ និង​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ក្រុមហ៊ុន​នៅ​ចុង​ខាង​ជើង​ផ្លូវ២៧៨​/​២៨២ ជា​ពិសេស​រវាង​ផ្លូវ៥១​និង​៦៣។ ផ្លូវ​២៧៨​ជា​ផ្លូវ​ដែល​មាន​ភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និង​សណ្ឋាគារ​តូចៗ ដែល​មាន​បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​អ្នកទេសចរ និង​ជនបរទេស​ចេញ​ចូល​ឥត​ស្រាកស្រាន្ត។ ផ្លូវ២៧៨​វិញ ជា​ផ្លូវ​សម្រាប់​ដើរ​កម្សាន្ត ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​ក្នុង​ការបម្រើ​ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​អាហារ​ល្ងាច ហើយ​នៅ​ពេល​រសៀល​វិញ បារ​និង​ហាង​ផ្សេងៗ​ទៀត​មាន​សភាព​រស់រវើក៕

No comments:

Post a Comment