SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ផ្លូវ១៧៨

ផ្លូវ១៧៨ - រាជធានីភ្នំពេញ

ផ្លូវ១៧៨​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​"ផ្លូវសិល្បៈ" សម្រាប់​ហាងចម្លាក់ និង​វិចិត្រសាល ដែល​ជា​ផ្លូវ​ស្ថិត​នៅ​ក្បែរ​សារមន្ទីរជាតិ​និង​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ។ ជាង​ចម្លាក់​ធ្វើ​ការ​ជាប់​នឹង​ចិញ្ចើម​ផ្លូវ​ក្បែរ​វត្តសារាវ័ន្ត និង​វិចិត្រសាល​នៅ​ក្បែរ​សារមន្ទីរ ភាគ​ច្រើន ពួក​គេ​ផ្តោត​លើ​របរ​អាជីវកម្ម និង​សិល្បៈ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព។ ក៏​ប៉ុន្តែ​នៅ​មាន​វិចិត្រសាល​សិល្បៈ​ជា​ច្រើន ហាង​សិប្បកម្ម​និង​ហាង​ហូល​ផាមួង ព្រម​ទាំង​ភោជនីយដ្ឋាន​និង​បារ​មួយ​ចំនួន​ទៀត ជា​ពិសេស​នៅ​ជាប់​នឹង​មាត់​ទន្លេ។ វិចិត្រសាល រៃយំ ដែល​ទទួល​បាន​ពាន​រង្វាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត ដោយ​បាន​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​សិល្បៈ​ប្រពៃណី​និង​សិល្បៈ​សហសម័យ ដោយ​វិចិត្រករ​ដ៏​ចំណានៗ។ ឆ្ពោះ​ទៅ​កាន់​ទន្លេ នៅ​ចុង​ផ្លូវ១៧៨ មាន​ភោជនីយដ្ឋាន​និង​បារ​មួយ​ចំនួន​ដូចជា FCC ដ៏​ល្បីល្បាញ​ផង​ដែរ។ អ្នក​អាច​ស្វែង​រក​ហាង​លក់​គ្រឿង​បា្រក់​នៅ​ម្តុំ​ផ្លូវ១៧៨ លើ​កំណាត់​ផ្លូវ​ស៊ីសុវត្ថិ​ក៏​បាន៕

No comments:

Post a Comment