SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Friday, July 31, 2015

Getting here to Cambodia

BY AIR
Cambodia can be accessed through the Phnom Penh International Airport and the Siem Reap International Airport; both of which provide full services for passengers on international flights operated by many international airlines. Many international airlines are listed below:
  • International Airlines
    1. Cambodia Angkor Air (K6):
      Phnom Penh-Ho Chi Minh- Phnom Penh, Siem Reap-Ho Chi Minh-Siem Reap, Phnom Penh-Siem Reap-Phnom Penh
    2. Air Asia (AK):
      Kuala Lumpur-Phnom Penh-Kuala Lumpur, Bangkok-Phnom Penh-Bangkok, Kuala Lumpur-Siem Reap-

Thursday, July 30, 2015

ប្រពៃណី និងវ​ប្បធម៌

  ទំនៀមទំលាប់ និងប្រពៃណី
ឆ្លងកាត់តាមប្រវត្តិសាស្រ្តជាច្រើនសតវត្សរ៍ បានបង្ហាញថា ប្រទេសកម្ពុជា ជាប្រជាជាតិមួយដែល មានប្រពៃណី និងវប្បធម៌ សម្បូរបែប។ ហើយឆ្លងកាត់រយៈពេលជាច្រើនឆ្នាំមកនេះប្រជាជនកម្ពុជាក៏បានបង្កើតប្រពៃណីទំនៀមទម្លាប់ជាតិខ្លួនតាមរយៈ ការទទួលឥទ្ធិពល ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅក្នុងប្រទេស។

សិប្បកម្ម និងសិល្បៈខ្មែរ


Stone Carvingសិប្បកម្ម និងសិល្បៈជាប្រពៃណីរបស់ជនជាតិកម្ពុជា រួមមាន ត្បាញសូត្រ ចំលាក់ប្រាក់ ចំលាក់ថ្ម ចំលាក់ឈើ គ្រឿងម្រ័ក្សណ៍ ស្មូនឆ្នាំង កុលាលភាជន៍ គូរគំនូរតាមជញ្ជាំង ធ្វើល្អីកញ្ជើ និងការធ្វើ ខ្លែង ដែលមានប្រវត្តិតាំងពីសម័យបុរាណមកម៉្លេះ យ៉ាងណាមិញសិល្បៈបែប ទំនើប ទើបតែ បានចូលមកក្នុងប្រទេសកម្ពុជា ក្នុងពាក់កណ្តាលសតវត្សរ៍ទី២០ទៅហើយ គឺដំណាលគ្នា ទស្សនីយភាព សិល្បៈរូបភាព ដែលមាន នៅក្នុងប្រទេសកម្ពុជាដែល បានផ្តល់ បទពិសោធន៍ ជាច្រើនលើវិស័យសិល្បៈ។ មានកសិករជាច្រើនបានពង្រីកមុខរបរបន្ថែម ដោយការត្បាញល្អី កញ្ជើ ធ្វើ ក្អម ឆ្នាំង ចិញ្ចឹម ដង្កូវនាង ដើម្បិផលិតសូត្រ សម្រាប់ត្បាញ។

អាកាសធាតុ

រដូវភ្លៀង
រដូវភ្លៀងនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមឡើងពីខែឧសភារហូតដល់ខែតុលា គឺនៅពេលខ្យល់ មូស្សុងបក់ពីទិសនីរតី ដែលនាំមកដំណក់ភ្លៀងចំនួន៧៥ភាគរយជាប្រចាំឆ្នាំ។
គ្មានអ្វីដែលគួរឲ្យ ភ្ញាក់ ផ្អើលនោះទេ ដែលរដូវនេះតែងតែមានភ្លៀងធ្លាក់មកជាញឹកញាប់ ហើយក្នុងរដូវនេះ ភ្លៀងដែលបាន ធ្លាក់ច្រើនជាងគេគឺនៅក្នុងខែកក្កដា ទៅខែកញ្ញា ដែលភ្លៀងតែងធ្លាក់បីថ្ងៃម្តង។ ទោះបីជាយ៉ាងណា ក៏ដោយ ក៏ថ្ងៃ

ភាសាខ្មែរ

ភាសាខ្មែរគឺជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា។ភាសាកម្ពុជាបានកំលាយចេញមកពីអំបូរ ភាសាមនខ្មែរ(អូស្រ្តូ-អាស៊ី)។ ប្រជាជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយភាសាជាតិខ្លួនមាន ព្យញ្ជនៈរហូតដល់៣៣តួ ស្រៈ២៣តួ និងស្រៈឯករាជ្យ
ចំនួន១២។
ពេលដែលអ្នកទេសចរណ៍មានបំណងចង់រៀនភាសានិយាយបីបួនប្រយោគ មុនពេល ឬពេលមក ទេសចរណ៍នៅកម្ពុជា ។ ភាសាអង់គេ្លសត្រូវបានគេនិយាយជាទូទៅនិងយល់ដឹងទូលំទូលាយ។ ចំណែកឯភាសាបារាំង និងភាសាចិនវិញក៏ត្រូវបាន
គេនិយាយជាញឹកញាប់នៅក្នុងប្រទេសផងដែរ។ ប្រជាជន ដែលមានវ័យចំណាស់មួយចំនួនក៏នៅនិយាយភាសាបារាំង ហើយប្រជាជនដែលជាកូន កាត់ខ្មែរចិនក៏តែងតែនិយាយភាសាចិន ផងដែរ។





បន្លែកម្ពុជា



ម្រះ
ម្រះ
ខ្នុរសម្ល
ខ្នុរសម្ល
ស្ពៃក្តោប
ស្ពៃក្តោប
ឃិនឆាយ
ឃិនឆាយ
ម្ទេស
ម្ទេស
ក្រូចសើច
ក្រូចសើច
ត្រប់
ត្រប់
ឃ្លោក
ឃ្លោក
ត្រាវ
ត្រាវ
សាលាដ
សាលាដ
ននោងជ្រុង
ននោងជ្រុង
ម្កាក់
ម្កាក់
ត្នោត
ត្នោត
ល្ហុង
ល្ហុង
ត្រប់ពុតលំញង
ត្រប់ពុតលំញង
ក្រសាំងទាប
ក្រសាំងទាប
ព្រលឹត
ព្រលឹត
ផ្លែល្ពៅ
ផ្លែល្ពៅ
ត្រប់​សណ្ដាយ
ត្រប់​សណ្ដាយ
ល្ង
ល្ង

ផ្លែឈើ​កម្ពុជា


Otaheite Gooseberry
ផ្លែកន្ទួត
Jackfruit
ផ្លែខ្នុរ
Madagascar Plum
Madagascar Plum
Feroniella Lucida
ផ្លែក្រសាំង
Pomelo
ផ្លែក្រូចថ្លុង
Orange
ផ្លែក្រូចពោធិ៍សាត់
White Leadtree
ផ្លែកន្ទុំទេស
Velvet Tamarind
ផ្លែក្រឡាញ់
Kapok
ផ្លែគ
Willughbeia
ផ្លែគុយ
Lychee
ផ្លែគូលែន
Banana
ផ្លែចេកណាំវា
Gold Apple
ផ្លែចន័
Wax Apple
ផ្លែជម្ពូ
Coconut
ផ្លែដូង
Melon
ផ្លែត្រសក់ស្រូវ
Pomegranate
ផ្លែកន្ទឹម
Burmese Grape
ផ្លែភ្ញៀវ
Durian
ផ្លែធូរេន
Bilimbi
ផ្លែត្រលឹងទឹង

ម្ហូបអាហារ​កម្ពុជា


ប្រហុកខ្ទិះ
​ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង ហើយ​គឺជា​គ្រឿងផ្សំ​មួយ​ដ៏​ចាំបាច់ ដែល​បាន ផ្តល់​នូវ​រសជាតិ​ប្លែកៗ​គ្នា អាស្រ័យ​ទៅ​នឹង​មុខម្ហូប​ដែល​ចំអិន​។ ចំណែកឯ​មុខម្ហូប​ប្រហុក​ខ្ទិះ​វិញ​ត្រូវ បាន​ផ្សំ​ឡើង​ដោយ​គេ​យក​ប្រហុក​ទៅ​ចិញ្ច្រាំ​ជាមួយ​សាច់ជ្រូក​បី​ជាន់ រួម​ទាំង​មាន​គ្រឿងផ្សំ​ជាច្រើន ទៀត ហើយ​យក​ទៅ​ឆា​ច្របល់​ជាមួយគ្នា ក៏​បង្កើតបាន​ជា​ម្ហូប​មួយ​មុខ ដែល​រួម​មាន​បន្លែ​ជាច្រើន​មុខ ដើម្បី​យក​មក​ជ្រលក់​បន្ថែមទៀត រឹតតែ​ធ្វើឲ្យ​មុខម្ហូប​នេះ​ដែល​មាន​ឱជា​រសឆ្ងា​ញ់ ពិសារ​។
សម្លម្ជូរគ្រឿង
សម្លម្ជូ​គ្រឿង គឺជា​មុខម្ហូប​មួយ​ដែល​ផ្តល់​រសជាតិ​ជូរ ផែ្អ​ម ឈ្ងុយឆ្ងាញ់​ពិសារ ហើយ​ដោយ​មាន​គ្រឿង ផ្សំ​ជាច្រើន​ដូចជា សណ្តែកដី​លីង ស្លឹកគ្រៃ រ​មៀត ម្ទេស ស្លឹក​ក្រូចសើច យក​មក​បុក​ច្របល់​ឲ្យ​ម៉ដ្ឋ​។​ចំណែក​សាច់​វិញ គេ​អាច​ស្ល​សម្លម្ជូរគ្រឿង​ជាមួយ​សាច់​ត្រី សាច់គោ សាច់មាន់ និង​សាច់ជ្រូក ឆ្អឹងជំនី​ជ្រូក តាមតែ​ពេញចិត្ត ព្រមទាំង​មាន​ប្រហុក​ថែមទៀត ហើយ​បន្លែ​គេ​អាច​ស្ល​ជាមួយ​ត្រ​កូន ឬ​ត្រប់​។ ការ​ផ្សំ​គ្រឿង​សម្លម្ជូរ គ្រឿង​មាន​ច្រើន​មុខ ដូចជា​សម្លការី​ដែល​បរទេស​ភាគច្រើន​បាន​ស្គាល់ យ៉ាង​ដូច្នេះ គ្រាន់​តែ​វា​មាន រសជាតិ​ផ្សេងគ្នា​។
សម្លកកូរ
សម្ល​កកូរ គឺជា​មុខម្ហូប​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​បុរាណ​មក ហើយ​ពិតជា​មានឱជារស​ឈ្ងុយ ឆ្ងាញ់​ពិសារ​។ សម្លកកូរ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​គ្រឿងផ្សំ​ជាច្រើន​ដូចជា អង្ករ​លីង ប្រហុក ​គល់ស្លឹកគ្រៃ រ​មៀត រំដេង ម្ទេស (​តាម​ចំណង់​ចំណូលចិត្ត​) យក​ទៅ​បុក​ច្របល់​គ្នា​ម៉ដ្ឋ​ល្អ​។ ចំណែកឯ​បន្លែ​វិញ​មាន ល្ពៅ ចេក​ខ្ចី ល្ហុង សណ្តែក​គួ ស្លឹក​បាស់ ស្លឹក​អង្គារ​ដី ផ្កា​ស្នោ ហើយ គេ​អាច​យកទៅស្ល​ជាមួយ​សាច់​បាន​ច្រើន​មុខ ដូចជា​សាច់ជ្រូក សាច់មាន់ សាច់​ត្រី និង​សាច់ គោ​ផងដែរ​។ ​ក្រោយ​ពី​ចំអិន​ហើយ​សម្លកកូរ ពិតជា​ផ្តល់​ឱជារស​ដ៏​ឆ្ងាញ់​ពិសារ ហើយ​គឺជា​មុខម្ហូប​ដែល​ប្រជាជន ខ្មែរ​យើង​និយម​ចូលចិត្ត​។
នៅមានម្ហូបច្រើនទៀត​។

នំ បង្អែមខ្មែរ