SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ផ្លូវ២៤០

ផ្លូវ២៤០ - រាជធានីភ្នំពេញ

ផ្លូវ២៤០ ជា​ផ្លូវ​ស្ថិត​នៅ​ក្បែរ​ព្រះបរមរាជវាំង ដែល​មាន​ហាង​លក់​សម្លៀកបំពាក់ ទ្រនាប់ជើង និង​គ្រឿងអលង្ការ និង​ហាង​លក់​វត្ថុអនុស្សាវរីយ៍ ដោយ​ផ្តល់​ជូន​នូវ​ម៉ូដ​ដ៏​ពេញនិយម​ដែល​ផលិត​ចេញ​ពី​សរសៃ​សូត្រ​កម្ពុជា សិល្បៈ​អាស៊ីអគ្នេយ៍ សិប្បកម្ម វត្ថុ​មាន​តម្លៃ និង​គ្រឿង​សង្ហារឹម ព្រម​ទាំង​មាន​ភោជនីយដ្ឋាន និងបារ តៀមស្រា បណ្ណាគារ និង​ទីភ្នាក់ងារ​ទេសចរណ៍ មាន​ហូរហែរ​នៅ​តាម​ផ្លូវ​នេះ។ ក្រោយ​ពេល​ទស្សនា​ព្រះបរម​រាជវាំង​រួច​ហើយ អ្នក​អាច​ដើរ​មើល​នៅ​ម្តុំ​ផ្លូវកែង២៤០។ ហាង​ភាគ​ច្រើន​ស្ថិត​នៅ​ជាប់ៗ​គ្នា នៅ​ចន្លោះ​ផ្លូវ១៩​និង​វិថីនរោត្តម។ នៅ​ផ្លូវ​កែង២៤០ ក្បែរ​ព្រះបរម​រាជវាំង អគារ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្ថិត​នៅ​យ៉ាងត្រដែត​ត្រដឹម​ជាង​គេ ជា​ពិសេស​ស្រមោល​ចាំង​ចំ​ដំបូល​ដ៏​ក្រហម​ច្រាល​ដូច​មាស​នា​ពេល​រសៀល នៅ​ពេល​ព្រះសុរិយា​ហៀប​អស្តង្គត។ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ២៤០ អ្នក​អាច​ចោល​ភ្នែក​កាត់​តាម​សួនច្បារ ហើយ​ឃើញ​វត្តបុទុម ដែល​មាន​ចេតីយ៍​រូប​ព្រះពុទ្ធ​ពណ៌ស។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ២៤០​ពី​ព្រះបរម​រាជវាំង អ្នក​អាច​ឃើញ​ភូមិ​គ្រឹះ​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម នៅ​ខាង​ត្បូង​ផ្លូវ៕

No comments:

Post a Comment