SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, July 30, 2015

ផ្លែឈើ​កម្ពុជា


Otaheite Gooseberry
ផ្លែកន្ទួត
Jackfruit
ផ្លែខ្នុរ
Madagascar Plum
Madagascar Plum
Feroniella Lucida
ផ្លែក្រសាំង
Pomelo
ផ្លែក្រូចថ្លុង
Orange
ផ្លែក្រូចពោធិ៍សាត់
White Leadtree
ផ្លែកន្ទុំទេស
Velvet Tamarind
ផ្លែក្រឡាញ់
Kapok
ផ្លែគ
Willughbeia
ផ្លែគុយ
Lychee
ផ្លែគូលែន
Banana
ផ្លែចេកណាំវា
Gold Apple
ផ្លែចន័
Wax Apple
ផ្លែជម្ពូ
Coconut
ផ្លែដូង
Melon
ផ្លែត្រសក់ស្រូវ
Pomegranate
ផ្លែកន្ទឹម
Burmese Grape
ផ្លែភ្ញៀវ
Durian
ផ្លែធូរេន
Bilimbi
ផ្លែត្រលឹងទឹង

ម្ហូបអាហារ​កម្ពុជា


ប្រហុកខ្ទិះ
​ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង ហើយ​គឺជា​គ្រឿងផ្សំ​មួយ​ដ៏​ចាំបាច់ ដែល​បាន ផ្តល់​នូវ​រសជាតិ​ប្លែកៗ​គ្នា អាស្រ័យ​ទៅ​នឹង​មុខម្ហូប​ដែល​ចំអិន​។ ចំណែកឯ​មុខម្ហូប​ប្រហុក​ខ្ទិះ​វិញ​ត្រូវ បាន​ផ្សំ​ឡើង​ដោយ​គេ​យក​ប្រហុក​ទៅ​ចិញ្ច្រាំ​ជាមួយ​សាច់ជ្រូក​បី​ជាន់ រួម​ទាំង​មាន​គ្រឿងផ្សំ​ជាច្រើន ទៀត ហើយ​យក​ទៅ​ឆា​ច្របល់​ជាមួយគ្នា ក៏​បង្កើតបាន​ជា​ម្ហូប​មួយ​មុខ ដែល​រួម​មាន​បន្លែ​ជាច្រើន​មុខ ដើម្បី​យក​មក​ជ្រលក់​បន្ថែមទៀត រឹតតែ​ធ្វើឲ្យ​មុខម្ហូប​នេះ​ដែល​មាន​ឱជា​រសឆ្ងា​ញ់ ពិសារ​។
សម្លម្ជូរគ្រឿង​
សម្លម្ជូ​គ្រឿង គឺជា​មុខម្ហូប​មួយ​ដែល​ផ្តល់​រសជាតិ​ជូរ ផែ្អ​ម ឈ្ងុយឆ្ងាញ់​ពិសារ ហើយ​ដោយ​មាន​គ្រឿង ផ្សំ​ជាច្រើន​ដូចជា សណ្តែកដី​លីង ស្លឹកគ្រៃ រ​មៀត ម្ទេស ស្លឹក​ក្រូចសើច យក​មក​បុក​ច្របល់​ឲ្យ​ម៉ដ្ឋ​។​ចំណែក​សាច់​វិញ គេ​អាច​ស្ល​សម្លម្ជូរគ្រឿង​ជាមួយ​សាច់​ត្រី សាច់គោ សាច់មាន់ និង​សាច់ជ្រូក ឆ្អឹងជំនី​ជ្រូក តាមតែ​ពេញចិត្ត ព្រមទាំង​មាន​ប្រហុក​ថែមទៀត ហើយ​បន្លែ​គេ​អាច​ស្ល​ជាមួយ​ត្រ​កូន ឬ​ត្រប់​។ ការ​ផ្សំ​គ្រឿង​សម្លម្ជូរ គ្រឿង​មាន​ច្រើន​មុខ ដូចជា​សម្លការី​ដែល​បរទេស​ភាគច្រើន​បាន​ស្គាល់ យ៉ាង​ដូច្នេះ គ្រាន់​តែ​វា​មាន រសជាតិ​ផ្សេងគ្នា​។
សម្លកកូរ​
សម្ល​កកូរ គឺជា​មុខម្ហូប​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​បុរាណ​មក ហើយ​ពិតជា​មានឱជារស​ឈ្ងុយ ឆ្ងាញ់​ពិសារ​។ សម្លកកូរ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​គ្រឿងផ្សំ​ជាច្រើន​ដូចជា អង្ករ​លីង ប្រហុក ​គល់ស្លឹកគ្រៃ រ​មៀត រំដេង ម្ទេស (​តាម​ចំណង់​ចំណូលចិត្ត​) យក​ទៅ​បុក​ច្របល់​គ្នា​ម៉ដ្ឋ​ល្អ​។ ចំណែកឯ​បន្លែ​វិញ​មាន ល្ពៅ ចេក​ខ្ចី ល្ហុង សណ្តែក​គួ ស្លឹក​បាស់ ស្លឹក​អង្គារ​ដី ផ្កា​ស្នោ ហើយ គេ​អាច​យកទៅស្ល​ជាមួយ​សាច់​បាន​ច្រើន​មុខ ដូចជា​សាច់ជ្រូក សាច់មាន់ សាច់​ត្រី និង​សាច់ គោ​ផងដែរ​។ ​ក្រោយ​ពី​ចំអិន​ហើយ​សម្លកកូរ ពិតជា​ផ្តល់​ឱជារស​ដ៏​ឆ្ងាញ់​ពិសារ ហើយ​គឺជា​មុខម្ហូប​ដែល​ប្រជាជន ខ្មែរ​យើង​និយម​ចូលចិត្ត​។
នៅមានម្ហូបច្រើនទៀត​។

នំ បង្អែមខ្មែរ