SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

វិមានឯករាជ្យ

វិមានឯករាជ្យ - រាជធានីភ្នំពេញ

វិមានឯករាជ្យ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម​និង​រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។ វិមានឯករាជ្យ​ត្រូវ​បាន​គូរ​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​
សម័យ​ទំនើប​ដ៏​ចំណាន​គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែល​មាន​រាង​ដូចជា​ចេតីយ​រូប​ផ្កាឈូក ស្រដៀង​ទៅ​នឹង​បា្រសាទ​អង្គរវត្ត​របស់​ខ្មែរ​ដ៏​អស្ចារ្យ​និង​តំបន់​ប្រវត្តិសាស្រ្ត​ខ្មែរ​ដទៃ​ទៀត។ បា្រសាទ​នេះ​មាន​បាំ្រថ្នាក់​ដែល​រំលេច​ទៅ​ដោយ​នាគ​១០០ ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ថ្ងៃ​រសៀល ជា​ពេល​ដែល​ព្រះអាទិត្យ​អស្តង្គត​ចោល​នូវ​ស្រមោល​មក​លើ​រូបចម្លាក់ ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចាក់​ស្រេះ​នៃ​រចនា​បថ និង​ធ្វើ​ឲ្យ​វិមាន​ឯករាជ្យ​ទាំង​មូល​ភ្លឺ​ចិញ្ចែង​ចិញ្ចាំង។
កម្ពុជា​បា្ររព្ធ​បុណ្យឯករាជ្យជាតិ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ។ វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ក្លាយ​ជា​កន្លែង​បា្ររព្ធ​ពិធី នៅ​ពេល​ដែល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ​នរោត្តមសីហមុនី ទ្រង់​ដឹកនាំ​បា្ររព្ធ​ពិធី​ដ៏​មហោឡារឹក​ប្រចាំ​ឆ្នាំ ដោយ​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​វិមាន​ពី​មុខ​ក្រុម​មន្រ្តី អ្នក​មុខ​អ្នកការ​ក្នុង​ជួរ​រដ្ឋាភិបាល ផ្នែក​ឯកជន និង​សាធារណជន​ជា​ច្រើន​អ្នក​ទៀត។
សួនច្បារ​ដែល​នៅ​ជុំវិញ​វិមានឯករាជ្យ​ជា​កន្លែង​ដែល​ទាក់ទាញ​មួយ​ផង​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​ចូលចិត្ត​នាំ​គ្នា​ទៅ​កម្សាន្ត​លេង​នៅ​ទី​នោះ​ជា​ពិសេស​នៅ​ពេល​ល្ងាច ដោយ​ពួកគេ​រាំ​និង​រត់​ហាត់​បា្រណ​ជា​ដើម៕

រូបភាព

No comments:

Post a Comment