SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ផ្សារធំថ្មី

ផ្សារធំថ្មី - រាជធានីភ្នំពេញ

ផ្សារធំថ្មី​ជា​ផ្សារ​មួយ​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៣៧​នៅ​ឯ​ទីលាន​ចាក់​សម្រាម។ ទីតាំង​ដែល​ផ្សារធំថ្មី​ស្ថិតនៅ​ធ្លាប់​ជា​វាល​ភក់ល្បាប់ ហើយ​ជោរជន់​ទៅ​ដោយ​ទឹកបឹង​តេជោ។ សព្វថ្ងៃ​នេះ ផ្សារ​ដ៏​ធំ​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។
ផ្សារ​នេះ​មាន​ដំបូល​មូល​ក្រឡូម​ស្ទីល​ដេគ័រ​សិល្បៈ ដែល​មាន​ស្លាប​ធំៗ​បែរ​ទៅ​រក​ទិស​ទាំង​បួន​ជា​និមិត្តរូប​នៃ​ទន្លេ​ចតុមុខ។ ដំបូល​មូល​ក្រឡូម ជា​និម្មិត​រូប​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច។ ស្លាប​ធំៗ​ទាំង​បួន​ដែល​កសាង​ឡើង​ដោយ​មិន​ប្រើ​សរសរ និង​ដំបូល​ក្រឡូម​ធំ​គ្មាន​ពន្លឺ​ជ្រៀត​ចូល អាច​ធ្វើ​ឲ្យ​ខ្យល់​អាកាស​ចេញ​ចូល​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ពិតាន​ដ៏​ខ្ពស់​នោះ។
ទីផ្សារ​នេះ​ណែន​ណាន់​តាន់​តាប់​ទៅ​ដោយ​សកម្មភាព​លក់​ដូរ​ជា​ច្រើន​ដូច​ជា ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងអលង្ការ នាឡិកាដៃ ទ្រនាប់ជើង កន្លែង​លក់​សម្ភារៈ​ការិយាល័យ ផ្កា សម្លៀកបំពាក់ និង​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន​ទៀត៕

រូបភាព

No comments:

Post a Comment