សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) នឹងចាប់បដិសន្ធិនាដំណាច់ឆ្នាំ២០១៥ នេះ ឬអ្នកខ្លះហៅថា «សមាហរណកម្មអាស៊ាន – ASEAN Integration»។ តំបន់សេដ្ឋកិច្ចអាស៊ានក្លាយជាទីចាប់អារម្មណ៍ចំពោះវិនិយោគិនទូទាំង
ពិភពលោក ព្រោះវាជាតំបន់ថ្មី និងឱកាសថ្មីសម្រាប់គេ។ ក្នុងចំណោមប្រទេសទាំងដប់នៅអាហ្សេអាន ឬអាស៊ាន (ASEAN) ប្រទេសចំនួន ៦ ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងមាន ៖ ឥណ្ឌូណេស៊ី (Indonesia) – ម៉ាឡេស៊ី (Malaysia) – ហ្វីលីពីន (Philippines) – សិង្ហបុរី (Singapore) – ថៃ (Thailand) – និងវៀតណាម (Vietnam) មានចំណែក ៩៦ % នៃទំហំសេដ្ឋកិច្ចអាស៊ានទាំងមូល។
ពិភពលោក ព្រោះវាជាតំបន់ថ្មី និងឱកាសថ្មីសម្រាប់គេ។ ក្នុងចំណោមប្រទេសទាំងដប់នៅអាហ្សេអាន ឬអាស៊ាន (ASEAN) ប្រទេសចំនួន ៦ ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងមាន ៖ ឥណ្ឌូណេស៊ី (Indonesia) – ម៉ាឡេស៊ី (Malaysia) – ហ្វីលីពីន (Philippines) – សិង្ហបុរី (Singapore) – ថៃ (Thailand) – និងវៀតណាម (Vietnam) មានចំណែក ៩៦ % នៃទំហំសេដ្ឋកិច្ចអាស៊ានទាំងមូល។
ខាងក្រោមនេះជាយថាទស្សន៍ ឬជាការប្រមើលមើលរបស់ស្ថាប័នវិភាគសេដ្ឋកិច្ច Dun & Bradstreet’s Business Optimism Index សរុបរបាយការណ៍អំពីអាស៊ានសម្រាប់ត្រីមាសទីបី (ដើមខែកក្កដា – ចុងខែកញ្ញា)។
– ប្រទេសឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅអាស៊ាន។ ក្នុងដំណាក់កាលនេះ ក្រដាសប្រាក់របស់ឥណ្ឌូណេស៊ីចុះថោក។ ងាកមកមើលខ្ទង់ចំណាយឆ្នាំមុន និងឆ្នាំនេះសម្រាប់រយៈពេលដូចគ្នា (fiscal)។ ខ្ទង់ចំណាយ និងទំហំនាំទំនិញចេញទៅលក់ក្រៅប្រទេស ត្រូវដើរធាក់ថយ។ តម្លៃទំនិញវត្ថុធាតុ (commodity) កំពុងត្រូវប៉ាន់។
វិស័យហិរញ្ញវត្ថុ សេវាកម្ម និងដឹកជញ្ជូន មានសញ្ញាល្អ។ ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចជាតិ រដ្ឋពឹងអាស្រ័យលើទំហំលក់ចេញក្នុងស្រុក និងវិនិយោគក្នុងស្រុក។ រដ្ឋព្យាយាមបង្កើនប្រាក់ចំណូលថវិកាជាតិតាមរយៈកានកំណត់ពន្ធ។ ឧទាហរណ៍ រដ្ឋនឹងកំណត់ពន្ធលើចំណូលលើការលក់ទំនិញប្រភេទប្រណីត – ពន្ធលើប្រាក់ចំណេញ (ដែលបច្ចុប្បន្នមិនទាន់ចូលជាធរមានទេ) និងនយោបាយផ្ដល់ប្រាក់កម្ចី។ល។
– ប្រទេសម៉ាឡេស៊ី ៖ នៅក្នុងឆ្នាំនេះ ម៉ាឡេស៊ីពើបប្រទះនឹងអត្រានាំទំនិញទៅលក់ក្រៅស្រុកតិចជាងសព្វមួយដង។ ម្យ៉ាងទៀត វត្ថុធាតុធ្លាក់ថ្លៃ – ជញ្ជីងពាណិជ្ជកម្មដែលម៉ាឡេស៊ីធ្លាប់ធ្លាប់តែធ្ងន់នោះ បែរជាបះឡើងលើបន្តិចម្ដងៗ។ មានន័យថាទំហំនាំចេញ ដែលម៉ាឡេស៊ីនាំចេញច្រើនជាងនាំចូលនោះ ឥឡូវត្រូវថយល្បឿនជាងមុន។ ក្រដាសប្រាក់ម៉ាឡេស៊ីធ្លាក់ថ្លៃយកតែមែនទែន។ វិស័យដឹកជញ្ជូន – ហិរញ្ញវត្ថុ – និងវិស័យសំណង់អគារតូចធំនៅតែមានលក្ខណៈល្អប្រសើរ។ ម៉ាឡេស៊ីប្រឈមនឹងបញ្ហាលក់ទំនិញទៅក្រៅស្រុក ដែលជាបច្ច័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ សម្រាប់ឆ្នាំ ២០១៥ គេព្យាករណ៍ថាកំណើនសេដ្ឋកិច្ចម៉ាឡេស៊ីស្ថិតនៅកម្រិត ៤,៨ % លើសឆ្នាំមុន។
– ប្រទេសហ្វីលីពីន ៖ នៅទ្វីបអាស៊ីសម្រាប់ឆ្នាំនេះ ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ។ កត្តានេះដោយសារអត្រាទិញទំនិញនៅក្នុងស្រុកនៅតែមានសម្ទុះខ្លាំង។ ក្រៅពីនោះ ខ្ទង់ចំណាយសម្រាប់វិស័យសាធារណៈ ក៏ដូចជាការផ្ដល់ឥណទាន (ផ្ដល់ប្រាក់កម្ចី) នៅតែមានសម្ទុះជានិច្ច និងមានសញ្ញាវិជ្ជមាន។ វិស័យកសិកម្ម – ហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗនៅតែមានលក្ខណៈល្អប្រសើរ។ នៅក្នុងឆ្នាំ២០១៥ ហ្វីលីពីនមានកំណើនសេដ្ឋកិច្ច ៦,៥ % លើសឆ្នាំមុន។
– ប្រទេសសិង្ហបុរី ៖ វិស័យសេដ្ឋកិច្ចសិង្ហបុរីសម្រាប់ឆ្នាំ២០១៥ នៅតែមានសញ្ញាល្អ។ គេព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីនៅតែមិនដើរធាក់ថយទេ ព្រោះវិស័យសេវាកម្មរបស់ប្រទេសនេះនៅតែមានសកម្មភាពខ្លាំងក្លា។ សេវាកម្ម – សំណង់អគារតូច/ធំ – ហិរញ្ញវត្ថុ – និងផលិតកម្មតាមរោងចក្រសហគ្រាសតូច/ធំ នៅតែមានសញ្ញាវិជ្ជមាន។ កត្តាប្រឈមរបស់សិង្ហបុរី គឺប្រទេសចិន។ កាលណាសេដ្ឋកិច្ចប្រទេសចិនដើរធាក់ថយ ក៏ប៉ះពាល់សេដ្ឋកិច្ចសិង្ហបុរីផងដែរ ព្រោះសិង្ហបុរីលក់ទំនិញទៅប្រទេសចិន។ ឆ្នាំនេះ កំណើនសេដ្ឋកិច្ចសិង្ហបុរីស្ថិតនៅចន្លោះ ២ % – ៤ %។
– ប្រទេសថៃ ៖ ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ចពិភពលោកបានរើបឡើងវិញជាបណ្ដើរៗចេញពីការដើរអូសជើងយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចថៃនៅតែងើបមុខមិនរួចដដែល។ ជាពិសេស នៅក្នុងវិស័យជំរុញការនាំចេញ។ ទោះជាបែបនេះក្ដី ក៏ប្រទេសថៃអាចមានក្រឡាលោត ដោយសារវិស័យវិនិយោគពីឯកជននៅតែមានសម្ទុះខ្លាំងក្លា។ វិស័យហិរញ្ញវត្ថុ និងវិស័យសំណង់អគារតូច/ធំនៅតែមានសម្ទុះខ្លាំងក្លា។ វិស័យទេសចរណ៍ ដែលជាចំណុចស្នូលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយដែលភ្ញៀវទេសចរបានថយចុះកាលពីពេលមានវិបត្តិនយោបាយក្នុងស្រុកនោះ ឥឡូវនេះភ្ញៀវទេសចរសម្រុកទៅកម្សាន្តដូចដើម។ ចំណែក អត្រាលក់ទំនិញនៅលើទីផ្សាររាងថយចុះបន្តិចបន្តួច។ សម្រាប់ឆ្នាំ២០១៥ សេដ្ឋកិច្ចប្រទេសថៃកើនតិចជាងឆ្នាំមុន គឺឆ្នាំមុនកើន ៣,៨ % រីឯឆ្នាំនេះកើន ៣ %។
– ប្រទេសវៀតណាម ៖ ប្រទេសវៀតណាម នៅក្នុងត្រីមាសថ្មីនេះ (កក្កដា – កញ្ញា) មានសម្ទុះសេដ្ឋកិច្ចខ្លាំងជាងប្រទេសដទៃទៀតនៅអាស៊ាន។ តាមពិត វៀតណាមមានសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចនាពាក់កណ្ដាលឆ្នាំនេះ។ ចំណុចខ្លាំងរបស់វៀតណាមនៅត្រង់វិស័យខ្លះដូចជា ៖ វិស័យសំណង់អគារ និងវិស័យផលិតកម្មនៅក្នុងរោងចក្រសហគ្រាសតូច/ធំ មានសម្ទុះខ្លាំងក្លា។ ដោយឡែក អត្រាលក់ទំនិញនៅលើទីផ្សារ នៅរក្សាកំណើនដូចសព្វមួយដង។ វៀតណាមមានឱកាសនាំទំនិញច្រើននៅពេលចូលជាសមាជិក «ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក – Trans Pacific Partnership» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត។ ឆ្នាំនេះ គេព្យាករណ៍ថាវៀតណាមនឹងរីកលូតលាស់សេដ្ឋកិច្ចក្នុងរង្វង់ ៦ % លើសឆ្នាំមុន៕
No comments:
Post a Comment