សហគមន៍ទេសចរណ៍ (CBT) គឺជាទម្រង់នៃការរួមចំណែកមួយ ក្នុងវិស័យទេសចរណ៍ ដែលជួយទ្រទ្រង់ដល់សហគមន៍ក្នុងស្រុក និងលើកកម្ពស់ ជីវភាពប្រជាជន។ គោលដៅទេសចរណ៍ ត្រូវបានគ្រប់គ្រងដោយសមាជិក សហគមន៍ក្នុងស្រុកផ្ទាល់តែម្តង។
ជាធម្មតា ការទេសចរណ៍ត្រូវបានធ្វើការលក់ និងរៀបចំដោយក្រុមហ៊ុនឯកជន។ ប្រាក់ចំណូលមួយចំនួនធំ មិនបានមកកាន់សហគមន៍នោះទេ ហើយមានតែបុគ្គលឯកជនមួយ ចំនួនប៉ុណ្ណោះ អាចទទួលបានអត្ថប្រយោជន៍ពីសហគ្រាសនេះ។ ផ្ទុយពីនេះ CBT ត្រូវបាន គ្រប់គ្រង និងដំណើរការដោយសមាជិកសហគមន៍នីមួយៗផ្ទាល់តែម្តង។ រាល់ការសម្រេចចិត្ត ត្រូវបានធ្វើឡើង ឬពិភាក្សាជាមួយនឹងសហគមន៍ ហើយប្រាក់ចំណូលទាំងអស់ គឺបានទៅ
ដល់សហគមន៍ដោយផ្ទាល់ផងដែរ។
ផលវិជ្ជមានសំខាន់ជាងគេរួមមាន ការបែងចែកផលប្រយោជន៍រវាងសមាជិកសហគមន៍ ការចូលរួមពីសហគមន៍ ការគ្រប់គ្រងដោយសហគមន៍ ការផ្តល់អំណាចនិងការអភិរក្ស។ ដោយសារមានការគ្រប់គ្រងប្រតិកម្មរវាងម្ចាស់ផ្ទះ និងភ្ញៀវទេសចរ ផលអវិជ្ជមាននៃ ការទេសចរណ៍ទៅលើសហគមន៍ និងបរិស្ថានត្រូវបានកាត់បន្ថយ។
សហគមន៍អេកូទេសចរណ៍ (CBET) បង្ហាញពីភាពសុខសាន្តនៅក្នុង សហគមន៍ និងបរិស្ថានដែលនៅជុំវិញ។ ក្នុងពេលកំពុងតែជួយទ្រទ្រង់ដល់សហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជននោះ ធនធានវប្បធម៌និងធម្មជាតិជាច្រើននៅក្នុងតំបន់ ក៏ត្រូវ បានការពារ និងអភិរក្សផងដែរ។ អេកូទេសចរណ៍ គឺជាប្រភេទទេសចរណ៍ទ្រទ្រង់មួយ ដែល អ្នកទេសចរណ៍ទទួលបានបទពិសោធន៍ ទទួលស្គាល់និងរីករាយជាមួយនឹងធម្មជាតិ និងវប្បធម៌នៃកន្លែងកម្សាន្តនោះ។ ផលអវិជ្ជមាននៃការទេសចរណ៍ត្រូវបានកាត់បន្ថយ ក្នុង ពេលដែលការអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិក៏ត្រូវបានផ្តល់ឲ្យដែរ។
សហគមន៍អេកូទេសចរណ៍ ជួយការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ផងដែរ។ វានឹងផ្តល់នូវប្រាក់ចំណូលជាច្រើន ដែលលើកទឹកចិត្តសហគមន៍ឲ្យការពារធនធាន ធម្មជាតិរបស់ពួកគាត់ ជាជាងបំផ្លាញដោយការប្រើប្រាស់តែមួយពេលៗ។
តាមរយៈសហគមន៍អេកូទេសចរណ៍ អ្នកទេសចរនឹងមានឱកាសស្គាល់សហគមន៍ក្នុងស្រុក រីករាយនឹងការស្នាក់នៅ ចូលរួមសកម្មភាពប្រចំាថ្ងៃជាមួយអ្នកភូមិ និងសិក្សាពីវប្បធម៌ និងបរិស្ថានរបស់ពួកគាត់។ ទម្រង់ទេសចរណ៍ដ៏ល្អមួយនេះ នឹងនាំអ្នកទេសចរទៅកាន់សហគមន៍ និងតំបន់ធម្មជាតិដ៏ស្រស់ស្អាត។ សូមអញ្ជើញមក ដើម្បីទទួលយកបទពិសោធន៍នៃវប្បធម៌ពិត ធម្មជាតិពិត និងប្រទេសកម្ពុជាពិតៗ។
No comments:
Post a Comment