SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ដំណើរកម្សាន្តតាមដងទន្លេ

ដំណើរកម្សាន្តតាមដងទន្លេ - រាជធានីភ្នំពេញ

ទន្លេមេគង្គ​ដ៏​មហិមា​ជា​សរសៃឈាម ដែល​ហូរ​កាត់​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​អាស៊ីអគ្នេយ៍។ ដោយ​មាន​ប្រភព​ពី​ខ្ពង់រាប​ទីបេត៍​ប្រទេស​ចិន ទន្លេ​នេះ​បាន​ហូរ​កាត់​ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម មុន​ពេល​ហូរ​ចាក់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។ នៅ​ពេល​ទន្លេ​នេះ​ហូរ​កាត់​កម្ពុជា វា​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​របស់​កម្ពុជា ដែល​ជា​បឹង​ដ៏​ធំ​បំផុត​នៅ​អាស៊ីអគ្នេយ៍។
នៅ​ពេល​ទស្សនា​កម្ពុជា អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ​និង​គយគន់​ទេសភាព​ដ៏​ត្រកាល​តាម​បណ្តោយ​ច្រាំង​ទន្លេ។ មាន​សហគមន៍​ជា​ច្រើន រស់​នៅ​ប៉ប្រះ​នឹង​មាត់ទន្លេ​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ អ្នកទេសចរ​អាច​ឈប់​សំចត​ដើម្បី​ទទួល​ទាន​ទឹក​តែ​ដ៏​ឆ្ងាញ់​ពិសារ ទស្សនា​ភូមិ​តូចៗ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ គយគន់​បា្រសាទ​ដែល​អើត​លឹមៗ​ពី​ចម្ងាយ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ នៅ​កណ្តាល​បឹង​ធម្មជាតិ​នេះ។
កាណូត​ទេសចរណ៍​គ្រប់​ធុន​រង់​ចាំ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ ហើយ​តាម​ធម្មតា នៅ​ចន្លោះ​ផ្លូវ១៤៤​និង​១៣០ និង​នៅ​ឯ​កំពង់ផែ​អ្នកដំណើរ​ក្បែរ​ផ្លូវ១០៤ ហើយ​អ្នក​អាច​រក​កាណូត​ទេសចរណ៍ និង​ការ​ផ្សព្វផ្សាយ​នៅ​ទីនោះ​បាន​ផង​ដែរ។ ចាប់​ពី​ម៉ោង​ប្រហែល​ជា​៤-៥:៣០នាទី​ល្ងាច អ្នក​អាច​ជិះ​កាណូត​ទេសចរណ៍​គយគន់​ព្រះអាទិត្យ​អស្តង្គត ហើយ​មាន​តម្លៃ​ពី​៤-៥ដុល្លារ​ក្នុង​ម្នាក់ៗ។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជួល​កាណូត​ឯកជន តម្លៃ​អាច​មាន​ចាប់​ពី​១០-១៥ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​តាម​លក្ខណៈ​ស្តង់ដារ។ ចូរ​នាំ​មិត្តភ័ក្តិ​របស់អ្នក​មក​ជិះ​កាណូត​ដើរ​លេង​ជាមួយ​គ្នា ហើយ​ទូក​កាន់​តែ​ធំ តម្លៃ​កាន់​តែ​ខ្ពស់។
ដំណើរកម្សាន្ត​តាម​ដងទន្លេ​នា​ពេលរាត្រី
នៅ​ពេល​ល្ងាច ច្រាំង​ទន្លេ​នៅ​តាម​បណ្តោយ​តិរៈស៊ីសុវត្ថិ​ផ្តល់​ជូន​សេវាកម្ម​ដំណើរ​កម្សាន្ត​ចុះ​ឡើង តាម​ដង​ទន្លេមេគង្គ ព្រម​ទាំង​មាន​អាហារ​ពេល​ល្ងាច​សម្រាប់​ទទួល​ទៀត​ផង។ ដំណើរ​កម្សាន្ត​តាម​កាណូត​នា​រាត្រី​ដ៏​ត្រកាល​នេះ មិន​សូវ​ជា​អស់​ថ្លៃ​ណាស់​ណា​ទេ៕

រូបភាព

No comments:

Post a Comment