SP Real Estate Services: 1-Property Research 2-Property Consulting 3-Asset Appraisal 4-Registration & Tax Consultants.Tel: (+855) 92 619 092 / 96 6666 065

Thursday, August 6, 2015

ស្តូបអនុស្សាវរីយ៍ជើងឯក (វាលពិឃាដ)

ស្តូបអនុស្សាវរីយ៍ជើងឯក (វាលពិឃាដ) - រាជធានីភ្នំពេញ

ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា​១៧គីឡូម៉ែត្រ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ វាលពីឃាដ បឹង​ជើងឯក​គឺ​ជា​ចម្ការ​និង​ជា​កន្លែង​បញ្ចុះ​សព​ចិន។ ទីនោះ​ធ្លាប់​ជា​កន្លែង ដែល​ពួក​ខ្មែរ​ក្រហម​យក​អ្នកទោស​រាប់ពាន់​នាក់ទៅ​ប្រហារ​ជីវិត​រវាង​ឆ្នាំ​១៩៧៥ និង​ឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា វាលពិឃាដ។ រណ្តៅ​ធំៗ​ដែល​មាន​សាកសព​រាប់ពាន់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​បឹង​ជើងឯក ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ។ អ្នកស្លាប់​ភាគច្រើន ជា​អតីត​អ្នកទោស​គុក​ទួលស្លែង។
សព្វថ្ងៃ​នេះ នៅ​បឹងជើងឯក​គឺ​ជា​ស្តូប​អនុស្សាវរីយ៍ ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​ចេតីយ៍​ព្រះពុទ្ធ​សាសានា​មួយ​នៅ​ទីនោះ។ ចេតីយ៍​នោះ មាន​ដាក់​តម្កល់​ឆ្អឹង​លលាដ៍​ក្បាល​មនុស្ស ដែល​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដោយ​កញ្ចក់​បិទ​ជិត ហើយ​ឆ្អឹង​លលាដ៍​ក្បាល​ភាគ​ច្រើន​មាន​សភាព​ប្រេះ​ស្រាំ។ គេ​ជឿ​ថា ទាហាន​ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​រង​គ្រោះ​ដោយ​វាយ​បំបែក​ក្បាល ដើម្បី​សន្សំ​គ្រាប់​កាំភ្លើង៕

រូបភាព

No comments:

Post a Comment