
មុខរបរត្បាញសូត្រនៅក្នុងប្រទេសកម្ពុជា មានប្រវត្តិជាយូរលង់ ណាស់មកហើយ តាំងពីដើមសតវត្សរ៍ទី១ម្ល៉េះ គឺនៅពេល នោះវាយនភណ្ឌត្រូវបានគេប្រើប្រាស់ក្នុង វិស័យពាណិជ្ជកម្ម។ចំណែកឯផលិតកម្មវាយនភណ្ឌទំនើបវិញ ក៏នៅតែបន្តធ្វើតាម ប្រពៃណីតាំងពី សម័យបុរាណមក ហើយផលិតនូវសំលៀកបំពាក់ស្រស់ស្អាតជាច្រើន ដែលមាននៅលើចំលាក់ថ្ម របស់ដូន តាខ្មែរ។ ដោយតម្រូវការភ្ញៀវទេសចរណ៍ អ្នកធ្វើការងារទាក់ទងនឹងចំលាក់ប្រាក់សម្រាប់ រតនភណ្ឌ និងវត្ថុអនុស្សាវរីយ៍ទាំង ឡាយ។ ជាពិសេសនោះប្រអប់ទាំងឡាយដែលត្រូវបានរចនា លំអមានរាងដូចជាផ្លែ តាមក្បាច់ចំលាក់ជាច្រើនដែលមាននៅ តាមប្រាសាទអង្គរ។ ជាធម្មតាការងារ ទាំងនេះភាគច្រើនបុរសជាអ្នកធ្វើ ហើយស្រ្តីជាអ្នកជួយឆ្លាក់ក្បាច់បំពេញបន្ថែម។

ជាងហត្ថករកម្ពុជាទាំងឡាយ មានទេពកោសល្យខ្ពស់ក្នុងការធ្វើខ្លែង ហើយប្រពៃណីនៃការបង្ហោះ ខ្លែង មានជាច្រើនទសវត្សរ៍ ណាស់មកហើយ ហើយត្រូវបានរស់រានឡើងវិញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ នៅពេលបច្ចុប្បន្ននេះ ប្រពៃណីបង្ហោះខ្លែង បានទទួលការពេញនិយមនៅទូទាំងប្រទេស អ្នកធ្វើខ្លែងជនជាតិកម្ពុជាមានភាពឆ្លាតវៃក្នុងការរចនាក្បាលខ្លែងឲ្យបញ្ចេញសម្លេងពេលវាហោះ ឡើងលើ នៅពេលត្រូវនឹង កំលាំងខ្យល់។ មានភ្ញៀវទេសចរណ៍ជាច្រើនបានទិញខ្លែងជាវត្ថុ អនុស្សារីយ៍ ទៅប្រទេសរបស់គេ។
ភូមិកោះអន្លង់ចិន (កោះចិន) នៅតាមដងទន្លេសាប និងស្ថិតនៅក្នុងខេត្តកណ្តាល មានកេរ្តិ៍ឈ្មោះ ល្បីល្បាញថាជាភូមិ មានជាង ហត្ថករដែលមានទេពកោសល្យខ្ពស់ ក្នុងការផលិតវត្ថុសិល្បៈ ដែលធ្វើពីស្ពាន។ ជំនាញរបស់ពួកគេ គឺជាមរតក៌ ដែលបានបន្សល់ទុកពីដូនតាតៗគ្នាពីជំនាន់មួយ ទៅជំនាន់មួយ។
សិប្បករកាត់ និងឆ្លាក់បន្ទះស្ពាន់ ដើម្បីឆ្លាក់ក្បាច់ចំលាក់ផេ្សងៗ បង្កើតបានជាជាផ្តិល ចាន ដាវ កងដៃ ខ្សែដៃ និងវត្ថុ អនុស្សាវរីយ៍ជាច្រើនទៀត។ យ៉ាងណាមិញ ដាវដែលផលិតចេញពីស្ពាន់ ត្រូវបានគេប្រើប្រាស់ក្នុងពិធីរៀប អាពាហ៍ពិពាហ៍។ ចំណែកឯផ្តិល ដែលរចនាពីស្ពាន់ និងកងដៃ ព្រម ទាំងខ្សែដៃ បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវ ទេសចរណ៍។
No comments:
Post a Comment