ប្រហុកខ្ទិះ
ប្រហុកខ្ទិះ គឺជាមុខម្ហូបខ្មែរមួយដែលមានឱជារសឆ្ងាញ់ពិសារ។ ប្រហុកគឺជាប្រភេទត្រីប្រឡាក់ អំបិលហើយរក្សាទុកជាយូរខែ នៅក្នុងក្រឡ ឬពាង ហើយគឺជាគ្រឿងផ្សំមួយដ៏ចាំបាច់ ដែលបាន ផ្តល់នូវរសជាតិប្លែកៗគ្នា អាស្រ័យទៅនឹងមុខម្ហូបដែលចំអិន។ ចំណែកឯមុខម្ហូបប្រហុកខ្ទិះវិញត្រូវ បានផ្សំឡើងដោយគេយកប្រហុកទៅចិញ្ច្រាំជាមួយសាច់ជ្រូកបីជាន់ រួមទាំងមានគ្រឿងផ្សំជាច្រើន ទៀត ហើយយកទៅឆាច្របល់ជាមួយគ្នា ក៏បង្កើតបានជាម្ហូបមួយមុខ ដែលរួមមានបន្លែជាច្រើនមុខ ដើម្បីយកមកជ្រលក់បន្ថែមទៀត រឹតតែធ្វើឲ្យមុខម្ហូបនេះដែលមានឱជារសឆ្ងាញ់ ពិសារ។ |
សម្លម្ជូរគ្រឿង
សម្លម្ជូគ្រឿង គឺជាមុខម្ហូបមួយដែលផ្តល់រសជាតិជូរ ផែ្អម ឈ្ងុយឆ្ងាញ់ពិសារ ហើយដោយមានគ្រឿង ផ្សំជាច្រើនដូចជា សណ្តែកដីលីង ស្លឹកគ្រៃ រមៀត ម្ទេស ស្លឹកក្រូចសើច យកមកបុកច្របល់ឲ្យម៉ដ្ឋ។ចំណែកសាច់វិញ គេអាចស្លសម្លម្ជូរគ្រឿងជាមួយសាច់ត្រី សាច់គោ សាច់មាន់ និងសាច់ជ្រូក ឆ្អឹងជំនីជ្រូក តាមតែពេញចិត្ត ព្រមទាំងមានប្រហុកថែមទៀត ហើយបន្លែគេអាចស្លជាមួយត្រកូន ឬត្រប់។ ការផ្សំគ្រឿងសម្លម្ជូរ គ្រឿងមានច្រើនមុខ ដូចជាសម្លការីដែលបរទេសភាគច្រើនបានស្គាល់ យ៉ាងដូច្នេះ គ្រាន់តែវាមាន រសជាតិផ្សេងគ្នា។ |
សម្លកកូរ
សម្លកកូរ គឺជាមុខម្ហូបជាប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណមក ហើយពិតជាមានឱជារសឈ្ងុយ ឆ្ងាញ់ពិសារ។ សម្លកកូរត្រូវបានផ្សំឡើងដោយគ្រឿងផ្សំជាច្រើនដូចជា អង្ករលីង ប្រហុក គល់ស្លឹកគ្រៃ រមៀត រំដេង ម្ទេស (តាមចំណង់ចំណូលចិត្ត) យកទៅបុកច្របល់គ្នាម៉ដ្ឋល្អ។ ចំណែកឯបន្លែវិញមាន ល្ពៅ ចេកខ្ចី ល្ហុង សណ្តែកគួ ស្លឹកបាស់ ស្លឹកអង្គារដី ផ្កាស្នោ ហើយ គេអាចយកទៅស្លជាមួយសាច់បានច្រើនមុខ ដូចជាសាច់ជ្រូក សាច់មាន់ សាច់ត្រី និងសាច់ គោផងដែរ។ ក្រោយពីចំអិនហើយសម្លកកូរ ពិតជាផ្តល់ឱជារសដ៏ឆ្ងាញ់ពិសារ ហើយគឺជាមុខម្ហូបដែលប្រជាជន ខ្មែរយើងនិយមចូលចិត្ត។
នៅមានម្ហូបច្រើនទៀត។
|
Thursday, July 30, 2015
ម្ហូបអាហារកម្ពុជា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment